នៅវេលាម៉ោង ១៣និង៥០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះមានករណីក្មេងប្រុសម្នាក់ចុះទៅលេងទឹកបឹងយក្ខឡោម ស្រាប់តែលង់ស្លាប់តែម្តង ត្រង់ចំណុចផែរទី១ ស្ថិតក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្មេងរងគ្រោះខាងលើមានឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្ត ដឹកបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអកុសលក្មេងរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសាកសពត្រូវបានឪពុកម្តាយដឹកយកទៅផ្ទះ ដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាដមប្រពៃណី៕ ដោយ ៖ សុង យូ