Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កាន់ចង្កូតជីវិតអោយជាប់

ពេលវេលាគឺជាការឆ្លុះបញ្ចាំងពីខ្សែជីវិតដែលត្រូវឆ្លងកាត់រាប់រយម៉ឺនលានហេតុការណ៍ពេញមួយឆាកជីវិត។ 

គ្មាននរណាម្នាក់អាចទប់ស្កាត់រាល់អ្វីដែលប្រុងនឹងកើតឡើងបានទេ វាប្រៀបបានទៅនឹងគ្រោះធម្មជាតិដែលកើតមានមិនទៀង ហើយមនុស្សត្រូវតែទទួលយកវាទាំងបង្ខំដូច្នេះដែរ។

មនុស្សតែងរស់នៅជាមួយនឹងការតស៊ូ អត់ធ្មត់ និងពុះពារ គឺដើម្បីតែជំនះនូវទុក្ខលំបាកដែលជីវិតបានផ្តល់អោយ។ ឧបសគ្គជីវិត មិនមែនជាគ្រោះទុរភិក្សដែលចូលខ្លួនមកដើម្បីតែបំផ្លាញជីវិតនរណាម្នាក់ឡើយ តែវានេះហើយ ជាគ្រូវបង្វឹកដ៏ខ្លាំងបំផុតដែលដឹកនាំជីវិតយើងអោយកាន់តែប្រសើរឡើងនៅអនាគតខាងមុខ។

(ប្រភពរូបភាព RTM)

ពេលខ្លះ មនុស្សបានយល់ថា ហេតុផលធ្វើជាមនុស្សពិតជាពិបាក។ ៩៩ភាគរយនៃមនុស្សជាតិ គឺត្រូវតែជួបនូវគ្រោះធំ និងទុក្ខទោសក្នុងជីវិតហោចណាស់ម្តង។ ដោយការបាត់បង់ ដោយការខាតបង់ ឬដោយការវិនាស។ ពេលខ្លះ មនុស្សប្រហែលជារកវិធីហែលឆ្លងបាន ប៉ុន្តែពេលខ្លះវាក៏បានឆក់យកអត្ថន័យជីវិតរបស់មនុស្សដោយសារតែភាពកំសោយរបស់ខ្លួន រហូតដល់រលត់បាត់វត្តមានសូន្យក៏ថាបាន។

(ប្រភពរូបភាព RTM)

បើសិនដើរដល់ផ្លូវទាល់ច្រក តើអ្នកចង់បន្ទោសលើអ្នកណា? វាសនា? ឬព្រហ្មលិខិត? 

លើលោកនេះ គ្មានអ្វីដែលអាចមកចារ ឬកំណត់លើឆាកជីវិតមនុស្សបានទេ។ គ្រប់យ៉ាង យើងមានសិទ្ធិក្នុងការជ្រើសរើស និងកំណត់វាដោយខ្លួនឯង។ កុំមើលបំណាំជីវិតអ្នកដទៃ កុំដើរតាមការត្រួតត្រាយរបស់នរណាម្នាក់ ព្រោះរឿងរ៉ាវក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។

អ្នកចាំបាច់ត្រូវដឹងថា ខណៈពេលនេះ យើងកំពុងស្ថិតនៅលើជំនិះមួយដែលជារបស់យើង ដូច្នេះកុំអនុញ្ញាតអោយនរណាម្នាក់កាន់ចង្កូតនេះជំនួសអ្នក អ្នកត្រូវតែបន្តដំណើរលើផ្លូវជីវិតរបស់ខ្លួនអោយបានល្អ៕

from: https://tnaot.com/km/m/detail/article/9214515