ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយតារាសម្តែងរាងខ្ពស់ស្រឡះអ្នកនាង សារ៉ាយ សក្ខណា ក្រោយពីរៀបការហើយ នាងបានចាកចេញពីទឹកដីកំណើតទៅរស់នៅលើទឹកដីអាមេរិកជាមួយស្វាមីបណ្តូលចិត្ត។
អ្នកនាង សារ៉ាយ សក្ខណា គេសង្កេតឃើញថាស្វាមីនាងពិតជាស្រលាញ់ថ្នាក់ថ្នមខ្លាំងណាស់ គឺមិនឲ្យទាស់ចិត្តសូម្បីតែបន្តិច ជាពិសេសតារាស្រីរូបនេះមានកូនពីរនាក់ជាចំណងដៃ ដោយទើបតែសម្រាលបានកូនប្រុសម្នាក់ដែលមានអាយុ២ខែ តែប៉ុណ្ណោះដែលមានមុខមាត់ឃ្យូតខ្លាំង។
ក្រោយពីឃើញជីវិតគ្រួសារ សារ៉ាយ សក្ខណា មានសុមង្គលបណ្តាអ្នកគាំទ្រជាច្រើនពោលពាក្យសរសើរមិនដាច់ពីមាត់ ព្រមទាំងលួចច្រណែនគូស្នេហ៍មួយគូនេះមិនតិចនាក់នោះទេ៕
អត្ថបទដោយ៖ សុក លក្ខិណា