Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តំបន់ទេសភាព ៣៩កន្លែង ក្នុងខេត្តមណ្ឌលគិរី នឹងក្លាយជាតំបន់សក្តានុពលទេសចរណ៍

តំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃជាដើម មានទាំងអស់ ៣៩ កន្លែង អាចនឹងក្លាយជាតំបន់សក្ដានុពលទេសចរណ៍។ នេះបើយោងគេហទំព័ររបស់ក្រសួងទេសចរណ៍។

អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានលើកឡើងថា សក្ដានុពលទេសចរណ៍ និងតំបន់ទេសភាពទាក់ទាញប្រមាណ ៣៩កន្លែង ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើជាដើម កំពុងតែអំណោយផល ដល់វិស័យកសិទេសចរណ៍ និងអាចបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

លោកបន្តថា ទេសភាពតាមដងផ្លូវ នៅក្នុងខេត្តមណ្ឌលគិរី បានផ្ដល់នូវភាពស្រស់ត្រកាល គួបផ្សំអា កាសធាតុអំណោយផលដល់ការទស្សនា និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរផងដែរ។

លោក​ថា​ «ការកសាងផ្លូវទៅច្រកទ្វារព្រំដែន ជាចំណុចចាំបាច់សម្រាប់តភ្ជាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងសម្រួលដល់ការដឹកជញ្ជូនកសិផល ទំនិញរបស់ប្រជាពលរដ្ឋទៅកាន់ប្រទេសជិតខាង ពិសេសគឺប្រទេសវៀតណាម»។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញពីការជឿជាក់ថា លើផែនការមេអភិវឌ្ឍន៍តំបន់ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ដោយ​បានលើក​ឡើង​ដែរថា «យើងត្រូវមានផែនការដែលមានលក្ខណៈសមាហរណកម្មជាមួយវិស័យផ្សេងៗ ពិសេសប្លង់គោលប្រើប្រាស់ដីធ្លី ដែលក្រសួងរៀបចំដែនដីកំពុងរៀបចំ ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាពសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា ចំពោះសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អាចនឹងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ ២០២០ នេះ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9213457