Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ករណី Range Rover បុកគល់ស្ពានព្រែកជ្រៃខ្ទេច ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក

ភ្នំពេញ៖ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2BH-6588 បានបើកវ៉ាជែងក្នុងល្បឿនលឿន រួចជ្រុលបុកគល់ស្ពានព្រែកជ្រៃ បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ជនបង្កបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់ តែបានបន្សល់ទុកកាតរបស់លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្នុងរថយន្ត ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែម ។ ពាក់ព័ន្ធបញ្ហានេះ លោក រិទ្ធ ប្រធានផ្នែកចរាចរណ៍ខណ្ឌដង្កោ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា លោកមិនទាន់ច្បាស់ថា ជនបង្កជាអ្នកណានៅឡើយទេ ដោយសារពេលសមត្ថកិច្ចទៅដល់ គឺឃើញតែរថយន្តបង្កនៅកន្លែងកើតហេតុប៉ុណ្ណោះ ដែលករណីនេះ បានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក ចាត់ការបន្តតាមនីតិវិធីហើយ។

ដោយឡែក លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះហើយ។ ប៉ុន្តែ តាមព័ត៌មានបឋម អ្នកបើកបរអាចជាតៃកុងឡានរបស់លោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ពុំទាន់អាចសុំការបញ្ជាក់ផ្ទាល់ពីលោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញបានទេ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានរៀបរាប់ថា រថយន្តបង្កបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន និងបើកទន្ទឹមគ្នាជាមួយរថយន្តផ្សេងទៀត ធ្វើឲ្យរថយន្តបង្កជ្រុលចង្កូតទៅបុកគល់ស្ពានព្រែកជ្រៃពេញទំហឹងបណ្ដាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ។ ចំណែកគល់ស្ពាន និងរូបចំលាក់នាគក៏បាក់បែកជាច្រើនផងដែរ៕ ដោយ៖ ភាព

from: https://tnaot.com/km/m/detail/article/9213389