រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងវិស័យផលិតអាវុធ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់អាមេរិក។ អាវុធទំនើបៗរបស់ចិន កំពុងតែគំរាមកំហែងដល់មហាអំណាចទីមួយរបស់អាមេរិក។
វិស័យផលិតអាវុធរបស់ចិនរីកចម្រើន អត់ឈប់ឈរ ហើយពេលនេះ ក្រុមអ្នកវិទ្យាសស្ត្រសព្វាវុធរបស់ចិន ទទួលបានជោគជ័យ ក្នុងការផលិតមីស៊ីសវាយប្រហារទៅលើទឹកដីអាមេរិក។ កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយ រហូតដល់ទៅ១២ពាន់គីឡូម៉ែត្រ ដែលអាចវាយប្រហារនៅលើទឹកដីអាមេរិក បាន។ មីស៊ីលនេះក៏ជាជោគជ័យយ៉ាងធំធេងរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន ។
សារព័ត៌មាន SCMP នៅថ្ងៃទី១៣ ខែឧសភា បានផ្សាយថា លទ្ធផល នៃការស្រាវជ្រាវ នឹងផលិតមីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ ដែលអាចវាយប្រហារនៅគ្រប់ទិសទីលើទឹកដីអាមេរិក។ មីស៊ីលខាងលើអាចបាញ់ចេញពីនាវាមុជទឹក ទៅកាន់គោលដៅ ។ ក្រុមអ្នកស្រាវជ្រាវបានផលិតមីស៊ីល JL-3 ទទួលបានពានរង្វាន់ច្នៃប្រឌិតជាតិចិនឆ្នាំ ២០២០។
កន្លងមក ចិនមិនបានទទួលស្គាល់ការផលិតមីស៊ីល JL-3 នោះឡើយ ប៉ុន្តែរហូតមកដល់ខែសីហា ឆ្នាំ២០១៩ កម្លាំងទាហានជើងទឹកចិនបានសាកល្បងមីស៊ីលនេះ ដោយជោគជ័យ។ បើតាមសារព័ត៌មាន SCMP បានឲ្យដឹងថា មីស៊ីលនេះបានសាកល្បង នៅឆ្នាំ២០១៨ និង២០១៩ ។
កាំជ្រួចមីស៊ីល JL-3 បាញ់បានចម្ងាយដល់ទៅ១២ពាន់គីឡូម៉ែត្រ មានន័យថា បើបាញ់ចេញពីឆ្នេរសមុទ្រប្រទេសចិន គឺវាអាចហោះដល់ទឹកដីអាមេរិក។ មីស៊ីលនេះជាគោលដៅទប់ស្កាត់រាល់ការគំរាមកំហែងរបស់អាមេរិក។ ជាមួយគ្នានេះ មីស៊ីល អាចបាញ់ចេញពីនាវាមុជទឹក ប្រភេទ Type094 ទៀតផង។
កន្លងមក ចិនធ្លាប់បានប្រកាសថា ខ្លួនជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែដើម្បីរក្សាបានសន្តិភាព គឺចិនចាប់បាច់ត្រូវតែមានក្បាលគ្រាប់បរមណូយ៉ាងតិច១ពាន់គ្រាប់ និងមីស៊ីលឆ្លងទ្វីប ទើបអាចការពារសន្តិភាពបាន គេចផុតពីការគំរាមកំហែងរបស់សត្រូវ៕ ប្រែសម្រួលដោយ៖ MEO