Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្ត៖ សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង

បាត់ដំបង៖ បាត់ដំបង ជាខេត្តដែលឈានមុខគេក្នុងការនាំចេញអង្ករទៅក្រៅប្រទេស ដែលបានរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ នេះបើយោងតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះ។

អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ផ្ទៃដីអនុវត្តការដាំដុះស្រូវសរុបមានចំនួនជាង ៣៨ ម៉ឺនហិកតា ទទួលបានទិន្នផលសរុបចំនួនជាង ១លានតោន ស្មើនឹងជាង៣តោនក្នុង១ហិកតា។ ស្បៀងសល់ជាអង្ករចំនួនជាង ៥សែនតោន និងគិតជាស្រូវចំនួនជាង ៧សែនតោន។ 

លោក ងួន រតនៈ បានបន្តទៀតថា ជាមួយគ្នានេះ ខេត្តបាត់ដំបងបាននាំអង្ករចេញទៅក្រៅប្រទេសតាមរយៈក្រុមហ៊ុនបៃតងកម្ពុជាប្រមាណជាង៧ម៉ឺនតោន។ ខណៈការបង្កបង្កើនផលស្រូវរដូវវស្សា សម្រេចបានចំនួន ១៨ ៣៨៩ហិកតា ស្មើនឹង ៥.៦៩% នៃផែនការដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ ចំនួន ៣២៣ ២០០ហិកតា ។

លោកអភិបាលខេត្តអះអាងទៀតថា សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង គឺពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដីនិងដីដែលមានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពសំបូរបែប។ ខេត្តបាត់ដំបងមានប្រភពទឹក និងប្រព័ន្ធបង្ហូរទឹកជាច្រើនកន្លែង ដែលជាចំណុចខ្លាំងសម្រាប់វិស័យកសិកម្ម៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9213180