បំរាម: ត្រូវចងចាំថានៅពេលដែលអ្នកប្រេីវីធីអស់ទាំងនេះទោះបីជាវាមានប្រសិទ្ធភាពរឺក៏អត់ក្តី មានន័យថាស្នេហា៍ដែលអ្នកទទួលបានមិនមែនជាស្នេហា៍ពិតទេ បេីអ្នកអាចទទួលយកវាបានក៏អាចសាកធ្វេីវាលេងបាន…តែមានប្រសិទ្ធភាពដល់កំរិតណា adminផ្ទាល់ក៏មិនហ៊ាននិយាយដែរ តែវីធីខាងក្រោមនេះសុទ្ធសឹងតែជាវីធីងាយៗនឹងមានសុវត្តិភាពទាំងខ្លួនយេីងនឹងភាគីម្ខាងទៀត មិនមានលាយលំនឹងមន្តអាគមខ្មៅងងឹតទេ អ្នកទាំងអស់គ្នាអាចទុកចិត្តបាន។
( ហេីយក្នុងការផូសនេះគ្មានបំណងបំផុសអ្នកទាំងអស់គ្នាឲធ្វេីរឿងបែបនឹងទេគ្រាន់តែចំណេះដឹងថ្មីតែប៉ុនណោះ)
{វីធីស្មេហ៍អេហ្សុីប}
វីធីស្មេហ៍នេះមានប្រភពមកពីប្រទេសអេហ្សុីប។
អ្នកត្រូវដុតទានពណ៌ក្រហមមួយនឹងពណ៌ផ្កាឈូបមួយ។
ត្រូវការក្រដាស់មួយសន្លឹក រួចក៏សរសេរឈ្នោះមនុស្សដែលអ្នកស្រលាញ់លេីក្រដាស់នោះ។
ហេីយក៏យកក្រដាស់ទៅចងជាមួយបង់រុំរបួស រួចក៏បន្តក់ទឹកទានទាំងពីរដេីមលេីនោះ។
រួចព្យាយាមតាំងសមាធិហេីយស្រមៃថាមនុស្សម្នាក់នោះបានលួចស្រលាញ់អ្នកខ្លាំង។
បន្ទាប់មកក៏យកទានទៅលាក់កុំគេឃេីញ លុះត្រាណាតែបានសំរេចទេីបអាចបោះចោលទាននោះបាន។
{វីធីស្មេហ៍តួលេខសំណាង}
វីធីស្មេហ៍ត្រូវតំរូវឲអ្នកស្គាល់ឈ្នោះពេញរបស់មនុស្សដែលអ្នកស្រលាញ់នោះ។
បន្ទាប់មកត្រូវរាប់ថាតេីត្រកូលប្រេីប៉ុន្នានពាក្យហេីយឈ្នោះប្រេីប៉ុន្នានពាក្យ
ឧទាហរណ៍ៈ Ronaldo-NoNo = 7-4 = 74
ហេីយលេខដែលបានមកនោះគឺត្រូវគិតថាជាលេខសំណាងរបស់អ្នក។
រួចត្រូវសរសេរលេខនេះនៅក្មុងខោក្នុងរបស់អ្នក ត្រូវតែសរសេរគ្រប់ខោក្នុងដែលអ្នកមាន។
រួចហេីយក៏ត្រូវរាំឈានជេីងឲគ្រប់ទៅតាមលេខសំណាងនោះ។
អាចយកលេខនេះទៅសាក់នៅលេីដងខ្លួនក៏វាកាន់តែមានប្រសិទ្ធភាព៕
{វីធីស្មេហ៍ទានបួនតំណក់}
វីធីស្មេហ៍នេះត្រូវការក្រដាស់មួយសន្លឹក
រួចហេីយសរសេរមនុស្សដែលអ្នកស្រលាញ់នៅផ្នែកខាងឆ្វេងនៃក្រដាស់ចំនួនបួនដង
រួចហេីយក៏សរសេរឈ្នោះអ្នកនៅផ្នែកខាងស្តាំនៃក្រដាស់ចំនួនប្រាំដង
រួចហេីយក៏ត្រូវដុតទានពណ៌ស្វាយ(ដាច់ខាតត្រូវតែពណ៌ស្វាយ) រួចបន្តក់បួនតំណក់ទៅលេីផ្នែកដែលអ្នកបានសរសេរឈ្នោះមនុស្សដែលអ្នកស្រលាញ់
រួចហេីយក៏បត់ក្រដាស់នោះ តែធ្វេីយ៉ាងឲឈ្នោះរបស់អ្នកត្រូវប៉ះទឹកទានដែលបានបន្តក់នោះដែរ
ហេីយក៏ក្រដាស់ដាក់ចូលទៅក្នុងថាសមួយរួចចាក់ទឹកតែកុំច្រេីនពេកគ្រាន់តែល្មមឲលិចក្រដាស់ទៅបានហេីយ រួចហេីយក៏យកទានពណ៌ក្រហមមួយមកដុតរួចនៅលេីក្រដាស់នោះរង់ចាំឲក្រមួនទានរលាយនៅលេីក្រដាស់នោះក៏បានន័យថាមនុស្សម្នាក់នោះនឹងមិនរួចពីកណ្តាប់ដៃរបស់អ្នកទេ។
ដោយ៖poopenny @សង្គមពណ៌ខ្មៅ