Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្លែងដងដឹង

(រុក្ខឱសថ)៖ ស្លែងដងដឹង ឬ Gloriosa superba Linn គឺជាស្មៅម្យ៉ាង ដែលមានអាយុកាលរស់បាន ១ឆ្នាំ។ ស្លឹកគ្មានទង ដុះទល់គ្នា ខ្លះទល់ម្ដងបី ខ្លះដាច់ពីគ្នា រាងដូចផ្លែលំពែងស្រួចចុង ផ្លែខាងចុងស្លឹក មានដៃតោងរាងអង្គួញ ខាងគល់រៀងបេះដូង។ ផ្កាធំៗ ចេញពីប្រគាបស្លឹក ជាផ្កាទោលើ។ ផ្លែប្រភេទផ្លែស្ងួត តូចៗរាងទ្រវែង។

គេដាំស្លែងដងដឹង ក្នុងគោលបំណងសម្រាប់ធ្វើថ្នាំ ដោយយកផ្នែកមើម និងផ្កា ដើម្បីព្យាបាលជំងឺហឺត ក្អក រាំងរដូវ បំបាត់ហើមរលាក និងរលាកសន្លាក់ឆ្អឹងជាដើម។

តាមការអត្ថបទដកស្រង់ចេញពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦ បានបង្ហាញថា រុក្ខជាតិប្រភេទនេះ ច្រើនដុះឈរ រលោងមានមែកវារ តោងឡើង ដើមរាងមូលដូចជាបំពង់ ពណ៌ស រឹងសាច់ច្រើន។

ជាមួយគ្នានោះ វាមានមុខងារ ដូចជា ផ្កាស្ងួតផ្សំជាមួយថ្នាំផ្សេងទៀត ព្យាបាលហឺត និងក្អក, រាំងរដូវ។ មើមស្ងួត ផ្សំលាយជាមួយថ្នាំ ទៀត សម្រាប់ព្យាបាលការហើមរលាក។ ម្សៅមើមស្លែងដងដឹង ១ភាគ អំបិល ២ភាគ ផឹកម្ដងពីក្រាម សម្រាប់ព្យាបាលហឺត និងរលាកសន្លាក់។

សូមប្រយ័ត្ន៖ ផ្កា និងមើម អាចបណ្ដាលឱ្យរលូតកូន។ គេមិនដែលប្រើដោយមិនលីង ឬឆ្អើរនោះទេ ពីព្រោះវាពុល ប្រសិនបើម្សៅ ដែលបានលីងរួច ហើយយកទៅប្រើច្រើន អាចបណ្ដាលឱ្យក្អួត៕

from: https://tnaot.com/km/m/detail/article/9213163