រឿងភាគថ្មីរបស់កំពូលតារាសម្ដែងដ៏ល្បីប្រចាំប្រទេសថៃ Mark Prin និង Mew Nittha កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជននៅទូទាំងប្រទេសថៃនិងបណ្ដាប្រទេសជាច្រើន ដែលជាស្នាដៃនិពន្ធនឹងដឹកនាំសម្ដែងដោយតារាសម្ដែងជើងចាស់ Anne Thong។
នៅថ្ងៃទី ១១ ខែឧសភា រឿងភាគថ្មី «My Husband in Law» ដែលសម្ដែងដោយតារាសម្ដែង Mark Prin និង Mew Nittha ទទួលបានចំណាត់ថ្នាក់ខ្ពស់ដែលចំនួនអ្នកទស្សនាទូទាំងប្រទេសចំនួន ៤,៣ ភាគរយ។
នេះបើយោងតាមការលើកឡើងរបស់ Nielsen Thailand ។ រឿងនេះទទួលបានការកើនឡើង ០.៣ ភាគរយលើសពីភាគមុន។ ដោយរឿងនេះត្រូវបានគេរាយការណ៍ថាទទួលបានការឆ្លើយតបល្អពីទស្សនិកជននៅទូទាំងប្រទេសថៃ៕