Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យល់ដឹងអំពី៖ បេឡាជាតិរបបសន្តិសុខសង្គម​ (ប.ស.ស)

I. តើអ្វីជា បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស?

 បេឡាជាតិរបបសន្តិសុខសង្គម ( បសស) គឺជាគ្រីះស្ថានសាធារណ:រដ្ឋបាល ដែលមានលក្ខណះពិសេសមួយគឺស្ថិតនៅក្រោមប ច្ចេកទេស២របស់មន្ទីរក្រសួងបណ្ដុះបណ្ដាលការងារ និងវិជ្ជាជីវៈផ្នែកប ច្ចេកទេស និងផ្នែកហិរញ្ញវត្ថុស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបង្កើតឡើងតាមអនុក្រឹត្យតាំងពីឆ្នាំ២០០៧ បើគិតមកដល់ពេលនេះប្រហែល១២ឆ្នាំមកហើយនៃការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម(បសស)។

II. តើធ្វើយ៉ាងណាទើបក្លាយជាសមាជិក ប.ស.ស?

បុគ្គលម្នាក់អាចក្លាយជាសមាជិក (បសស) បានលុះត្រាតែបុគ្គលម្នាក់កំពុងធ្វើការ ឫកំពុងបម្រើការងារជូនគ្រឹះស្ថានក្រុមហ៊ុនដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ ហើយបានសហការជាមួយនឹងសមាជិក (បសស)។ បច្ចុប្បន្ន សមាជិក (បសស) មិនត្រឹមតែសំដៅលើកម្មករ ឫនិយោជិកដែលស្ថិតនៅក្រោមច្បាប់ស្ដីពីការងារប៉ុណ្ណោះទេ សូម្បីតែមន្ដ្រីរាជការ អតីតមន្ដ្រីរាជការ អតីតយុទ្ធជនក៏ជាសមាជិក (បសស) ផងដែរ។

យោងទៅតាមបទដ្ថានគតិយុទ្ធ រាល់អាជីវកម្ម ឫគ្រឹះស្ថា នទាំងអស់ដែលប្រើប្រាស់កម្មករចាប់ពី ១នាក់ឡើងទៅ ហើយគោរពតាមច្បាប់ការងារ គឺត្រូវមានកាតព្វកិច្ចចុះបញ្ជីការជាមួយ បសស ដែលមានចែងនៅក្នុងច្បាប់របស់របបសន្តិសុខសង្គម ។

III. អត្ថប្រយោជន៍នៃការចូល ប.ស.ស

បច្ចុប្បន្ន ប.ស.ស គឺគ្របដណ្ដប់តែលើសមាជិកដែលបម្រើការងារឲ្យគ្រឹះស្ថានដែលចុះបញ្ជីការ ប.ស.ស តែប៉ុណ្ណោះ ដោយឡែកប្រជាជនដែលរស់នៅតាមផ្ទះ គឺពុំទាន់ក្លាយជាសមាជិក ប.ស.សនៅឡើយទេ។

សមាជិក ប.ស.ស នឹងទទួលបាន២របប ទីមួយ គឺ របបហានិភ័យការងារ និងទី២ របបថែទាំសុខភាព។

1. របបហានិភ័យការងារចែកចេញជា ២ ទៀតគឺ៖

• លក្ខខណ្ឌគ្រោះថ្នាក់ការងារ គឺសំដៅទៅលើគ្រោះថ្នាក់ដែលកើតក្នុងអំឡុងពេលធ្វើការដែលគិតចាប់ពីការធ្វើដំណើរពីផ្ទះទៅកន្លែងការងារ អំឡុងពេលធ្វើការងារ និងការធ្វើដំណើរពីកន្លែងការងារត្រឡប់ទៅផ្ទះវិញ។

• ជំងឺវិជ្ជាជីវៈ សំដៅទៅលើជំងឺដែលកើតឡើងដោយការងារ ឧទាហរណ៍៖ ជាងសំណង់កើតជំងឺផ្លូវដង្ហើមដោយសារការផ្សារដែក…។

របបថែទាំសុខភាព គឺសំដៅទៅលើគ្រោះថ្នាក់ទាំងអំឡុងពេលធ្វើការ និងក្រៅម៉ោងធ្វើការ មានន័យថា ទោះបីជាកម្មករម្នាក់នោះមានគ្រោះថ្នាក់មិនថានៅកន្លែងធ្វើការ ឫនៅផ្ទះគឺគេចាត់ទុកជារបបថែទាំសុខភាព។

2. របបថែទាំសុខភាព គឺសំដៅទៅលើគ្រោះថ្នាក់ទាំងអំឡុងពេលធ្វើការ​និងក្រៅម៉ោងធ្វើការ មានន័យថា ទោះបីជាកម្មករម្នាក់នោះមានគ្រោះថ្នាក់មិនថានៅកន្លែងធ្វើការ ឫនៅផ្ទះគេគឺចាត់ទុកជារបបថែទាំសុខភាព។

IV. តើស្ថិតក្រោមលក្ខខណ្ឌអ្វីខ្លះដែលសមាជិក ប.ស.ស អាចទទួលបានការធានារ៉ាប់រងពីប.ស.ស?

កម្មករ ឫនិយោជិកទទួលបានការព្យាបាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស ដោយមិនគិតប្រាក់ និងព្យាបាលរហូតដល់ជាសះស្បើយ១០០% ហើយផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃតាមធម្មតាក្នុងពេលអំឡុងសម្រាកព្យាបាល។ ករណីខ្លះ កម្មករ ឫនិយោជិកមិនបានទៅព្យាបាលនៅមន្ទីរពេទ្យដែលមិនមែនដៃគូ ឬប.ស.សក៏ដោយ ក៏ពួកគេមិនមានការតម្រូវឲ្យបង់ប្រាក់នោះទេ ពោលគឺរាល់ការចំណាយថវិការទាំងអស់គឺគ្រូពេទ្យត្រូវពិភាក្សាជាមួយអង្គភាព ប.ស.ស។ 

បន្ទាប់ពីសម្រាកព្យាបាលរួចរាល់ កម្មករ ឫនិយោជិកទទួលបានពិការភាពដោយសារគ្រោះថ្នាក់ការងារ បើសិនមានការពិការក្រោមកម្រិត២០% ប.ស.ស នឹងផ្ដល់ប្រាក់បំណាច់ជូនតែម្ដង ប៉ុន្ដែបើពិការលើស២០% នោះប.ស.ស នឹងផ្ដល់ប្រាក់ជូនរហូតដល់ចូលនិវត្តន៍ ឬរហូតដល់ស្លាប់។

ក្នុងលក្ខខណ្ឌផ្សេងទៀត បសសនឹងពិនិត្យនៅលើស្ថានភាព ថាតើបុគ្គលនឹងអាចទទួលបានសេវាស្តារនិតិសម្បទាដែរឬទេក្នុងលក្ខខណ្ឌការងារគឺផ្ដល់ឲ្យមាន ៣ ដូចជា៖

a. ​​​ សេវាស្តារវិជ្ជសាស្ត្រ ការផ្ដល់ជូនឧបករណ៍សប្បនិម្មិត្ត ឫឧបករណ៍ជំនួយផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃ

b. បណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ការពិការ១០០% គឺខាង ប.ស.ស នឹងផ្ដល់ការឧបត្ថម្ភជាប្រចាំ រួមទាំងអ្នកមើលថែអ្នកជំងឺផងដែរ។

c. ផ្នែកសង្គម ក្នុងករណីបាត់បង់ជីវិតក្នុងពេលបំពេញការងារ ប.ស.សនឹងផ្ដល់ប្រាក់វិភាជចំនួន៤លានរៀលសម្រាប់បូជាសព។ ក្នុងករណីអ្នកស្លាប់បន្សល់នូវប្រពន្ធ ឫប្ដី មេម៉ាយ ពោះម៉ាយ ប.ស.សនឹងផ្ដល់ការផ្គត់ផ្គងអស់មួយជីវិត ប៉ុន្ដែបើប្រពន្ធឫប្ដីរៀបការជាមួយអ្នកថ្មីគឺមិនមានការផ្ដល់ជូនទេ។ សម្រាប់អ្នកស្លាប់មានកូន នោះបសសនឹងផ្គត់ផ្គងការសិក្សដល់កូនដល់អាយុ១៨ឆ្នាំ ប៉ុន្ដែបើកូននៅតែបន្ដរៀននោះប.ស.សនឹងផ្ដល់ដល់កូនដល់អាយុ២៦ឆ្នាំ។ សម្រាប់ជនរងគ្រោះដែលមានឪពុកម្ដាយដែលមានអាយុលើពី៥៥ឆ្នាំឡើងនឹងផ្ដល់ប្រាក់ឧបត្ថម្ភអស់មួយជីវិត។

V. តើសមាជិក ប.ស.សអាចប្រើប្រាស់សេវាកម្មនេះដោយវិធីណា?

ចំពោះរបបថែទាំសុខភាពខុសពីរបបហានិភ័យការងារ កម្មករ ឬនិយោជិកដែលប្រើប្រាស់របបហានិភ័យការងារគឺពួកគេអាចចូលបានទាំងមន្ទីរពេទ្យដៃគូ ប.ស.ស និងមិនមែនជាដៃគូ គឺមិនមានការបង់ប្រាក់ទេ ប៉ុន្តែចំពោះរបបថែទាំសុខភាពគឺ កម្មករឬនិយោជិកចូលបានតែមន្ទីពេទ្យដៃគូតែប៉ុណ្ណោះ បើខុសពីដៃគូប.ស.ស កម្មករ ឬនិយោជិកត្រូវបង់សេវាដោយខ្លួនឯង។

បន្ទាប់ពីកម្មករ ឬនិយោជិកឈប់ធ្វើការជូនគ្រីះស្ថានដៃគូបសសក៏ដោយ ក៏ពួកគេនៅតែអាចប្រើបណ្ឌប.ស.សបានដែរ ឧទាហរណ៍៖ កម្មករ ឬនិយោជិកធ្វើការអោយគ្រីះស្ថានដែលជាដៃគូបសស២ខែជាប់គ្នា នោះពួកគេក៏នៅតែជាសមាជិកបសស២ខែបន្ទាប់ទៀត។

VI. តើអាចស្វែងរកស្ថាប័នដែលជាសមាជិក ប.ស.សដោយវិធីណា?

មន្ទីរពេទ្យដែលស្ថិតនៅក្រោមឪវាទរបស់ក្រសួងសុខាភិបាល គឺជាមន្ទីរពេទ្យដៃគូបសសទាំងអស់ ម៉្យាងវិញទៀតមន្ទីរពេទ្យឯកជនដែលសហការណ៍ជាមួយប.ស.សគឺសុទ្ធតែលើកស្លាក ប.ស.សទៅតាមស្ថាប័នទាំងអស់ដើម្បីអោយប្រជាពលរដ្ធ ឫ និយោជិកងាយស្រួលក្នុងការស្វែងរក។

ប.ស.ស ក៏មានលេខទំនាក់ទំនង ( hotline:1286 ) សម្រាប់ឲ្យបងប្អូនស្រួលងាយក្នុងការសាកសួរព័ត៌មានបាន ២៤ម៉ោងផងដែរ៕

– បកស្រាយដោយ៖ លោក សុក ប៉ូរ៉ា (ប្រធានការិយាល័យ តាវកាលិក)

– យកបទសម្ភាសន៍ រៀបរៀង និងកែសម្រួលដោយ៖ ក្រុមការងារ សុខក្រម (Sokhakrom)

« បើលោកអ្នកមានចម្ងល់ទាក់ទងទៅនឹង ប.ស.ស សូមទំនាក់ទំនងមកកាន់ ការិយាល័យ ប.ស.ស ឫ ទាក់ទងមកកាន់ (Hotline: 1286) »

from: https://tnaot.com/km/m/detail/article/9213026