លោក Ken សមាជិកក្រុម VIXX បានចង្ហាញបញ្ជីបទចម្រៀងក្នុងអាល់ប៊ុមទោលលើកទី១ របស់លោក ដែលមានចំណងជើងថា “Greeting” ។
អាល់ប៊ុមខ្នាតតូច ដែលមានបទថ្មីៗសរុបចំនួន ៥បទ រួមមានបទ “10 More Minutes” បទ “To Us Who Have To Endure” បទ “Approaching You Sincerely” បទ “Approaching You Sincerely” និងបទ “So Romantic” ។
ជាពិសេសបទចម្រៀងទី៥ គឺបទ “So Romantic” ត្រូវបានតែងនិពន្ធ និងដឹកនាំសម្តែងដោយសមាជិកក្រុម VIXX ផ្ទាល់ គឺលោក Ravi ជាមួយលោក Puff ។
គួរបញ្ជាក់ថា អាល់ប៊ុមខ្នាតតូចលើកទី១ របស់លោក Ken ដែលនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែឧសភា វេលាម៉ោង ៦ល្ងាច ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop