
អតីតសមាជិកក្រុម 2NE1 គឺកញ្ញា Minzy បានបង្ហាញរូបភាពដ៏ស្រស់ស្អាតមួយសន្លឹកក្នុងបទ “Lovely” ដែលជាការវិលត្រឡប់ជាលើកដំបូងក្រោយពីបាត់មុខអស់មួយរយៈធំ ។
ក្នុងការចេញបទចម្រៀងទោលលើកទី២ របស់កញ្ញា Minzy ដែលបទចម្រៀងមួយបទនេះជាប្រភេទបទបែបមនោសញ្ចេតនាផ្អែមល្ហែម ហើយកញ្ញា Minzy កំពុងលេង #Lovelychallenge តាមរយៈបណ្តាញសង្គម SNS (Social Network Service) ដើម្បីឱ្យទទួលបានការគាំទ្រកាន់តែច្រើន ។
សូមរង់ចាំតាមដានទស្សនាបទចម្រៀងមួយបទនេះ ដែលនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា វេលាម៉ោង ៦ល្ងាច ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop