សុខភាព៖ បារីអេឡិកត្រូនិច (Electronic Cigarette) ជាឧបករណ៍អេឡិចត្រូនិចថ្មីមួយនៃផលិតផលថ្នាំជក់ ដែលដំណើរការដោយប្រើថាមពលដោយការដុតកម្តៅវត្ថុរាវដែលដាក់នៅក្នុងបំពង់ ដែលផ្ទុកវត្ថុរាវនោះ សម្រាប់ឱ្យអ្នកប្រើប្រាស់ស្រូបចូល និងបញ្ចេញផ្សែងមកក្រៅដូចនឹងបារីធម្មតាផងដែរ។
បារីអេឡិកត្រូនិច ត្រូវបានគេហៅឈ្មោះផ្សេងៗគ្នា ដូចជា e-cigs, e-hookahs, vapes, vape pens, tank systems, or mods។ វាមានទំហំ និងរូបរាងជាច្រើន។ មួយចំនួនមានរូបរាងដូចបារីធម្មតា ខ្លះទៀតខុសគ្នាយ៉ាងខ្លាំងពីបារីធម្មតា។
ក្រៅពីមានផ្ទុកកម្រិតនីកូទីនខ្ពស់ អ្នកជំនាញបង្ហាញថា បារីអេឡិកត្រូនិច (E-Cigarettes) មានផ្ទុកសារធាតុគីមី ដែលផ្ដល់រសជាតិសិប្បនិមិត្ត ដែលមានជាតិពុល រួមមាន ប្រូទីឡែនគ្រីកូល គ្លីសេរីន លោហៈធាតុ ដូចជាសំណរ និងសារធាតុរសជាតិដែលពុលនិងបង្កជំងឺសួត ជំងឺមហារីក និងសារធាតុគីមីជាច្រើនមុខទៀត។
សម្រាប់បុគ្គល ដែលនៅក្បែរអ្នកប្រើប្រាស់បារីអេឡិកត្រូនិច រងផលប៉ះពាល់ស្រដៀងគ្នា និងការស្រូបផ្សេងបារីធម្មតាដែរ។
បច្ចុប្បន្ន យើងមើលឃើញថា ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ កំពុងពេញនិយមបំផុតរបស់យុវវ័យ មិនថានៅកម្ពុជា និងនៅលើពិភពលោក។ ការជក់បារីអេឡិចត្រូនិច អាចនឹងជំរុញអតីតក្រុមអ្នកជក់បារី ឱ្យត្រលប់មករកទម្លាប់ដើមរបស់គេ នឹងក្លាយអ្នកជក់បារីជាថ្មីម្តងទៀត។
ទោះបីគេត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីបារីអេឡិកត្រូនិចបន្ថែមទៀតក៏ដោយ ក៏ភស្តុតាងអំពីផលប់ះពាល់ដែលត្រូវបានរកឃើញ បញ្ជាក់យ៉ាងច្បាស់ថា យើងមិនគួរប្រើប្រាស់បារីអេឡិកត្រូនិចឡើយ។
ការបង្ការជក់បារីអេឡិចត្រូនិចហួសហេតុ នឹងធ្វើឱ្យមនុស្សញៀន ដែលនាំឱ្យមានគ្រោះថ្នាក់ច្រើន អាចខូចសុខភាពមនុស្ស ហើយបារីអេឡិចត្រូនិចនេះ ក៏អាចជាហេតុនាំឱ្យមនុស្សចេះជក់បារី (បារីប្រើថ្នាំជក់…)។
តាមការសិក្សាស្រាវជ្រាវ ការជក់បារី (បារីធម្មតា) ធ្វើឱ្យកើតមានជំងឺមហារីកសួត តែការសិក្សាថ្មីនេះបានរកឃើញថា បារីអេឡិចត្រូនិចមានគ្រោះថ្នាក់សាហាវជាងបារីធម្មតា រហូតដល់ទៅ ១០ ដង ព្រោះមានផ្ទុកនូវសារធាតុគីមី ជាច្រើនដូចជា Acetone, Formaldehyde, Acetaldehyde, Benzopyrene និងសារធាតុគីមីជាច្រើនទៀតដែលធ្វើឱ្យអ្នកជក់ ងាយរងហានិភ័យក្នុងការកើតជំងឺមហារីកសួតខ្ពស់ជាងការជក់បារីធម្មតា៕