Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ដែលកាច់ដៃកាច់ជើងកូនចុងខ្លួន អាយុមិនទាន់១ឆ្នាំផង ពេលនេះត្រូវសមត្ថកិច្ចសួរនាំហើយ

ឧត្ដរមានជ័យ៖ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តរមានជ័យ សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជើងកុមារម្នាក់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។  

ម្សិលម៉ិញមានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណា បានកាច់ដៃកាច់ជើងកូនចុងរបស់ខ្លួន ដែលមានអាយុមិនទាន់បាន ១ឆ្នាំស្រួលបួលផង។ ក្រោយកើតហេតុ ម្ដាយកុមាររងគ្រោះបាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដើម្បីឱ្យចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់។ មហាជនមានការរិះគន់ខ្លាំងទៅលើទង្វើឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ ធួន ផាណា ដែលគេស្គាល់ថា ជាសកម្មជនហ្វេសប៊ុក នៅក្នុងក្រុមរបស់លោក ព្រំ សាន្ត ទីប្រឹក្សាក្រសួងព័ត៌មាន។

គួរបញ្ជាក់ថា សកម្មជនហ្វេសប៊ុកនៅក្នុងក្រុមរបស់លោក ព្រំ សាន្ត បានរងការប្ដឹងផ្ដល់ និងជាប់គុកជាបន្តបន្ទាប់ បន្ទាប់ពីពួកគេយកហ្វេសប៊ុក ធ្វើអំពើផ្ដេសផ្ដាសផ្ទុយនឹងច្បាប់របស់រដ្ឋ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9212917