សុខភាព៖ ថ្នាំពន្យាកំណើតបន្ទាន់ ឬហៅមួយទៀតថា ថ្នាំ ៧២ម៉ោង គឺជាថ្នាំបង្ការមិនឱ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឱ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ។ ថ្នាំនេះ មានសមត្ថភាពការពារការបង្កកំណើត ក្រោយពេលមានការរួមភេទ តែខ្លាចមានផ្ទៃពោះ។ ថ្នាំនេះ ដោយគ្រាន់តែមនុស្សស្រីលេបថ្នាំនេះ ឱ្យបានមុន ៣ថ្ងៃ ឬ ៧២ម៉ោង ក្រោយរួមភេទរួច។
ក្រោយពីរួមភេទ ដោយមិនបានការពារ វាជាករណីមួយដែលអាចឱ្យមានផ្ទៃពោះបាន ក្នុងរយៈពេល ៧២ម៉ោង ទៅ ៥ថ្ងៃ។ ដូច្នេះ វិធីដ៏ល្អ គឺប្រើថ្នាំពន្យាកំណើតបន្ទាន់ ឱ្យបានមុន ៧២ម៉ោង។
កត្តាជំរុញឱ្យស្តី្រ សម្រេចចិត្តប្រើថ្នាំពន្យាកំណើតបន្ទាន់នេះ ដោយសារ៖
· ករណីដាច់រហែក ឬបែកស្រោមអនាម័យ នៅពេលរួមភេទ
· របូតធ្លាក់កងពាក់ក្នុងស្បូន
· ដាក់បន្ទះ ឬកងដាក់ក្នុងទ្វាមាស យឺតពេក ឬដកចេញលឿនពេក
· មិនបានលេបថ្នាំពន្យារកំណើត ២ ទៅ ៣ដងជាប់ៗគ្នា
· រួមភេទដោយមិនបានការពារ
· រួមភេទ ដោយមិនបានចាក់ទឹកក្រៅពាង
· មិនមានគម្រោងចង់បានកូនភ្លាមៗ
· ការរួមភេទជាមួយដៃគូរសង្សា និងនារីបម្រើផ្លូវភេទ។
បើទោះបីជាថ្នាំពន្យាកំណើតបន្ទាន់ឬថ្នា ៧២ម៉ោងនេះ អាចការពារមិនឱ្យស្រ្តីមានផ្ទៃពោះបានក៏ពិតមែន ប៉ុន្តែវាបានបង្កជាផលប៉ះពាល់មួយចំនួនផងដែរ៖
· វ័យរបសើមនុស្សស្រី៖ ថ្នាំប្រភេទនេះ គឺតម្រូវសម្រាប់តែស្រ្តីដែលមានអាយុចន្លោះពី២៥ និង៤៥ឆ្នាំ តែប៉ុណ្ណោះ។ ដោយឡែកក្មេងស្រីវ័យជំទង់ ឬយុវវ័យ អាចបំផ្លាញប្រព័ន្ធបន្តពូជរបស់ពួកគេបាន។
· ការរំខានដល់វដ្តរដូវរបស់ស្រ្តី៖ ថ្នាំពន្យារកំណើត ៧២ម៉ោង គឺជាថ្នាំអ៊័រម៉ូន។ ដូច្នេះការប្រើហួសកម្រិត ឬប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឱ្យមានការប្រែប្រួលដល់វដ្តរដូវរបស់ស្ត្រីផងដែរ។
· បន្ថយចំណង់ផ្លូវភេទ៖ការប្រើប្រាស់ថ្នាំពន្យាកំណើតបន្ទាន់នេះញឹកញាប់ នឹងបណ្តាលឱ្យស្រ្តីមានការថយចុះអារម្មណ៍ផ្លូវភេទ និងធ្វើឱ្យស្បែកឡើងកន្ទួលរមាស់ និងអាលែកហ្ស៊ីជាដើម។
· ប៉ះពាល់ដល់រាងកាយកំឡុងពេលប្រើ៖ បន្ទាប់ពីលាបថ្នាំនេះរួច ស្រ្តីនឹងកើតមានអាការៈក្អួតចង្អោរ និងឈឺក្បាលជាដើម ខណៈថ្នាំកំពុងមានប្រសិទ្ធភាពនៅក្នុងខ្លួន។ ក្រៅពីនេះ វាក៏បណ្តាលឱ្យស្រ្តី មានការឈឺពោះផ្នែកខាងក្រោម ក្តៅក្នុងពោះ ចុកពោះស្រដៀងនឹងមករដូវផងដែរ ព្រមទាំងឈឺទ្រូង និងការឡើងទម្ងន់ជាដើម។
· ប៉ះពាល់ដល់ការបង្កកំណើត៖ នៅពេលស្រ្តី ប្រើប្រាស់ថ្នាំនេះច្រើន ឬញឹកញាប់ វាអាច បង្កជាហានិភ័យ មិនអាចមានកូនបាន។
សូមរម្លឹកថា ការប្រើប្រាស់ថ្នាំពន្យាកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោងនេះ វាអាចការពារមិនឱ្យមានផ្ទៃពោះបាន មុនពេល ៧២ម៉ោង ក្រោយពីរួមភេទរួច។ ប៉ុន្តែ ស្រ្តីមិនគួរប្រើថ្នាំនេះ ជាប្រចាំនោះទេ ព្រោះមានអត្រាគ្រោះថ្នាក់ខ្ពស់សម្រាប់សុខភាព៕