Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការបង្កើនប្រាក់ផាកពិន័យ គឺគ្មានបំណងរកប្រាក់ចំណេញនោះទេ

ភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ គឺមិនមែនមានបំណងរកប្រាក់ចំណេញទេ។ នេះបើយោងតាមលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងសន្និសីទសារព័ត៌មានពីការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីម្សិលមិញនេះ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកស្រី មឹន មាណវី បានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។ យ៉ាងណាមិញ ក្រោមដំបូលសុខសន្តិភាព ផ្លូវថ្នល់ខ្វាត់ ខ្វែង ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរច្រើន បែបច្រើនយ៉ាង រាជរដ្ឋាភិបាលមានភារកិច្ចថែរក្សាសុខ សុវត្ថិភាពរបស់ពួកគាត់ដោយមិនប្រកាន់ទីកន្លែង និងពេលវេលាឡើយ។

ក្នុងឱកាសនេះ លោកស្រី មឹន មាណវី ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដោយត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ប្រកបដោយសតិសម្បជញ្ញៈខ្ពស់ និងត្រូវចងចាំថា ប្រទេសមានច្បាប់ ប្រជាពលរដ្ឋមានវិន័យ នោះវានឹងនាំមកនូវសុខសន្តិភាព និងវិបុលភាពជាមិនខាន។ បើយើងគោរពច្បាប់ គ្មានសមត្ថកិច្ចណាមកផាកពិន័យយើងឡើយ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9212839