មិនមែន Messi ឬ Ronaldo ទេ! បង្ហាញឈ្មោះកីឡាករទាំង១០ ជំនាញទាត់ហ្រ្វីឃីតក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់
វីរបុរសរបស់បាល់ទាត់ប្រេស៊ីល លោក Juninho Pernambucano គឺជាកីឡាករដែលជំនាញទាត់បាល់ហ្រ្វីឃីតជាងកីឡាករណាៗទាំងអស់, នេះបើតាមស្ថិតិនៃការទាត់ហ្វ្រីឃីត។
បុរសវ័យ៤៥ឆ្នាំនេះ ត្រូវបានគេចាត់ទុកជាកីឡាករដ៏គ្រោះថ្នាក់ នៅពេលដែលដល់ចំណុចនៃការទាត់ហ្វ្រីឃីត ដោយអំឡុងការលេងនៃអាជីពបាល់ទាត់ រូបលោកអាចស៊ុតបញ្ចូលទីហ្វ្រីឃីតរហូតដល់ទៅ ៧៧ដង ឲ្យក្រុមដែលមានដូចជា Lyon, Vasco da Gama, Al-Gharafa និងក្លឹបក្នុងប្រទេសកំណើតរបស់លោក Sport Club do Recife។
ខាងក្រោមនេះគឺជាចំនួនគ្រាប់ស៊ុតបញ្ចូលទីដោយការទាត់ហ្វ្រីឃីត នៃកីឡាករជំនាញទាត់ហ្រ្វីឃីតទាំង១០៖
1. Juninho (77 goals)
2. Pele (70 goals)
3. Victor Legrottaglie (66 goals)
4. Ronaldinho (66 goals)
5. David Beckham (65 goals)
6. Diego Maradona (62 goals)
7. Zico (62 goals)
8. Ronald Koeman (60 goals)
9. Rogerio Ceni (59 goals)
10. Marcelinho Carioca (59 goals)
ប្រភព៖ Sportbibble