Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនម្នាក់ដែលថតបង្ហាញសត្វកេងកងធំ ពេលនេះត្រូវក្រសួងបរិស្ថានស្រាវជ្រាវរកមុខហើយ

ភ្នំពេញ៖ បុរសម្នាក់ដែលបានប្រមាញ់សត្វកេងកងធំ ពេលនេះត្រូវបានក្រសួងបរិស្ថានស្វែងរកអត្តសញ្ញាណ ដើម្បីយកមកអប់រំកុំឲ្យធ្វើការបរបាញ់សត្វព្រៃបន្តទៀត ដែលពិភពលោកកំពុងអភិរក្ស ព្រោះសត្វប្រភេទនេះស្ថិតក្នុងបញ្ជីក្រហម ជិតផុតពូជលើផែនដី។

បើយោងតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងកំពុងស្រាវជ្រាវរកបុគ្គលដែលបាញ់សត្វកេងកងនោះ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បទល្មើសបរបាញ់សត្វព្រៃបន្តទៀត ព្រមទាំងរឹបអូសយកឧបករណ៍ ឬកំាំភ្លើងកែច្នៃដែលបានប្រើប្រាស់នោះ។

គួរឱ្យដឹងថា នាពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកមួយឈ្មោះថា Theam ដោយបានសរសេរថា៖ “ពិតជាមិនចេះសោកស្តាយសម្បត្តិធម្មជាតិ ដ៏កម្រមែនលោកព្រះអើយ! តើគួរតែបញ្ជូនទៅអប់រំទេ? #កេងកង….សត្វប្រភេទនេះជិតផុតពូជហើយ”។

សូមជម្រាបជូនថា សត្វកេងកងធំ គឺជាសត្វចូលចិត្តស៊ីផ្លែឈើ និងយកព្រៃមានអាយុកាលចាស់ធ្វើជាទីជំរក។ សត្វស្លាបមួយនេះមានប្រវែងចន្លោះពី ៩៥ទៅ១២០សង់ទីម៉ែត្រ និងទម្ងន់វាពេលពេញវ័យ ២,៨គីឡូក្រាម។

គួររម្លឹកថា បក្សីមួយប្រភេទនេះ ត្រូវបានអង្គការ ICUN ចុះក្នុងបញ្ចីក្រហម ជាសត្វជិតផុតពូជ ដោយសារតែការបាត់បង់ជម្រក និងការបរបាញ់នៅតាមតំបន់មួយចំនួន៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9212609