Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាសូរណាស់! ឪពុកចុងអាយុ ៥០ឆ្នាំ ចាប់រំលោភកូនដើមអាយុ ០៩ឆ្នាំ

កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាបាង បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈកូនដើម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករជៀជ័រកៅស៊ូ ជនជាតិខ្មែរ មានទីលំនៅក្នុងខេត្តរតនគិរី។ ចំណែកជនរងគ្រោះមានឈ្មោះ ធ.ជ ភេទស្រី អាយុ ០៩ឆ្នាំ ជនជាតិទំពួន មានទីលំនៅខេត្តរតនគិរី ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីបំពេញសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9212398