Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបង្រ្កាបក្រុមចោរឆក់៤នាក់

ភ្នំពេញ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហាញមុខក្រុមចោរឆក់ ក្រោយពេលធ្វើសកម្មភាពឆក់ យកទ្រព្យសម្បត្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

​ក្រុមចោរឆក់ដ៏សកម្ម៤នាក់នេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រួងមហាផ្ទៃធ្វើការបង្ក្រាបបាន ភ្លាមៗ បន្ទាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណើរតាមផ្លូវ ដែលហេតុការណ៍នេះ បានកើឡើងនៅវេលា ម៉ោង ៨ យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

​តាមការបញ្ជាក់របស់លោក​ វរសេនីយ៍ ទោ​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងល្បាតនៅតាមដងផ្លូវ​ កម្លាំងកំពុងល្បាតតាមផ្លូវ ក៏បានប្រទះឃើញចោរឆក់វ័យ ក្មេង៤នាក់ធ្វើសកម្មភាព​ឆក់ ទូរស័ព្ទដៃអ្នកដំណើតាមដងផ្លូវ​ ពីជនរងគ្រោះ ៣នាក់ត្រង់ចំនុចផ្លូវ​ ២១៤ (សម្តេច​ ប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំ​ពេញ។

ពេលនោះកម្លាំងល្បាតបានដេញឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ឈ្មោះ ផាន់​ ទូ (ដៃដល់) ​ភេទប្រុស អាយុ២១ឆ្នាំ​​ ឈ្មោះ​ ផាត់​ ភក្តី​ អាយុ​១៩ឆ្នាំ​​ ឈ្មោះ​ ធី​ ដាវីត​ អាយុ១៨ឆ្នាំ​ នឹងឈ្មោះ​ ឃឹម​ ដារ៉ូតអាយុ​១៨ឆ្នាំ​ ត្រង់ចំនុច​ ជិតរង្វង់មូលផ្សារដើមថ្កូវ ខណ្ឌចំការមន​ សម្ភារដកហូតមាន​ ម៉ូតូម៉ាក​ ហុងដាប៊ីត ពណ៌សលាយក្រហម ឆ្នាំ២០១៩​ ពាក់ស្លាកលេខ​ កំពត​ 1P-8658 នឹង​ ម៉ូតូ​ម៉ាក​ ហុងដាប៊ីត​ ឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HZ-2660 ជន​សង្ស័យ ​និង​សម្ភារដកហូតខាងលើ ជនសង្ស័យទាំង៤នាក់កំពុងសាកសួរនៅយកដ្ឋាននរគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី៕ សួង សាម  

from: https://tnaot.com/km/m/detail/article/9210418