កញ្ញា Yubin បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតមួយសម្រាប់អាល់ប៊ុមបទចម្រៀងទោល ដែលនឹងមកដល់ឆាប់ៗនេះ ។
នៅក្នុងរូបភាពខាងលើរបស់កញ្ញា Yubin ដែលមានពណ៌ចម្រុះជាមួយរូបសម្រស់ដ៏ស្រស់ស្អាតក្នុងអាល់ប៊ុមបទចម្រៀងថ្មីនេះ ក្រោយពីកញ្ញា Yubin បានចេញនូវបទចម្រៀងចុងក្រោយមួយបទដែលមានចំណងជើងថា “’Start of the End” កាលពី៧ខែមុន ហើយនេះជាការវិលត្រឡប់របស់កញ្ញាលើកដំបូងចាប់តាំងពីបានចាកចេញពីផលិតកម្ម JYP Entertainment រួចមកកញ្ញាក៏បានបន្តចុះកុងត្រាជាមួយផលិតកម្ម rrr Entertainment ។
តើអ្នកគិតយ៉ាងណាចំពោះរូបភាពដែលមានពណ៌ស្រស់ស្អាតក្នុងអាល់ប៊ុមថ្មីរបស់កញ្ញា Yubin ? សូមរង់ចាំតាមដានព័ត៌មានថ្មីៗពីការត្រឡប់មកវិញរបស់កញ្ញា Yubin ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop