ប្រភព Sputnik ផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សជាង៤០នាក់ បានស្លាប់ និងរងរបួស បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែក នៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន ។ ប្រទេសនេះ ហាក់មិនស្កប់ស្កល់នៅក្នុងអំពើវាយប្រហារដោយបំផ្ទុះគ្រាប់បែកនោះឡើយ ។
អ្នកនាំពាក្យអភិបាលខេត្ត លោក Attaullah Khogyani បានថ្លែង នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សជាង ៤០ នាក់បានស្លាប់ និងរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែក ដែលបានកើតឡើង នៅឯពិធីបុណ្យសពរបស់ប៉ូលិស ស្ថិតក្នុងខេត្ត Nangarhar ភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន ។
លោក Khogyani បានបន្តថា យោងតាមរបាយការណ៍ដំបូង មនុស្សជាង ៤០ នាក់បានស្លាប់ និងរបួស ។ ជនរងគ្រោះទាំងជាងមនុស្ស ៤០ នាក់នោះ រួមមាន អ្នកស្លាប់ រងរបួសធ្ងន់ និងស្រាល។ ពេលនេះ គេនៅមិនទាន់មានព័ត៌មានលម្អិតនោះទេ ។
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ថា មនុស្ស៧នាក់ត្រូវសម្លាប់ នៅក្នុងពិធីបុណ្យសពរបស់លោក Haji Sheikh Ikram ដែលធ្លាប់ធ្វើជាមេបញ្ជាការ នៃអង្គភាពប៉ូលិសស្រុក Khewa ។
លោក Haji Sheikh Ikram ដែលធ្លាប់ធ្វើជាមេបញ្ជាការ នៃអង្គភាពប៉ូលិសស្រុក Kwa បានស្លាប់ កាលពីយប់មិញ ដោយសារជំងឺគាំងបេះដូង ។
ទោះជាយ៉ាង មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារនេះនៅឡើយ៕ ប្រែសម្រួលដោយ៖ thach yat