Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មីយ៉ាន់ម៉ាបិទប្រទេស ធ្វើឲ្យរោងចក្រ និងអាជីវកម្មប្រឈមនឹងការដួលរលំ

មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយគេ នៅតំបន់អាស៊ាន ដែលមានការឆ្លងវីរុសកុវីដ១៩ ប៉ុន្ដែ​ដោយសារ​មានការឆ្លងច្រើន ទើប អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទប្រទេស ដើម្បី​ទប់​ស្កាត់នឹងជំងឺឆ្លងនេះ ហើយការបិទប្រទេសនេះនឹងធ្វើឲ្យអាជីវកម្មខ្នាតតូច និងមធ្យម ក៏ដូចជា រោងចក្រនានា ប្រឈម​នឹង​ការដួលរលំ។

បើតាមសារព័ត៌មាន Mizzima បានផ្សាយថា អាជីវកម្មខ្នាតតូច និងមធ្យម ហើយរោងចក្រ​នានា ប្រឈមមុខនឹងការលំបាក បន្ទាប់ ពី អាជ្ញាធរមីយ៉ាន់ម៉ា ​បានបញ្ជាឲ្យបិទប្រទេស និង​តម្រូវឲ្យ​ប្រជាពលរដ្ឋរស់នៅឆ្ងាយពីសង្គម។ នេះជាវិធានការរបស់រដ្ឋាភិបាល សម្រាប់​ទប់ស្កាត់​នឹងការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ឬកូវីដ១៩។

បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា ការបិទប្រទេសនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​រោង​ចក្រ​ ដែលមានបុគ្គលិក និងកម្មកររាប់ម៉ឺនាក់។

បើតាម Bloomberg បានរាយការណ៍ថា ភាគច្រើន នៃក្រុមហ៊ុនចំនួន៦ម៉ឹន ដែលបានចុះបញ្ជី​នៅក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រឈមនឹងការខូចខាត ដែលមិនអាចកែកុនបាន ប្រសិន​បើការ​បិទប្រទេស ដើម្បីទប់ស្កាត់នឹងកូវីដ១៩ រហូតដល់ក្រោយថ្ងៃទី១៥ ខែឧសភា។ នេះ​បើយោង​ប្រធានក្រុមពាណិជ្ជកម្មផលិតធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។

យោងតាមលោក Aung Thein ប្រធានសមាគមឧស្សាហកម្មមីយ៉ាន់ម៉ាន បានឲ្យដឹងថា រោង​ចក្រជាច្រើន ដែលមិនអាចប្រតិបត្ដិការ ចាប់ពីដើមខែមេសា គឺអាចនឹងដួលរលំ ប្រសិន​បើ​រោង​ចក្រទាំងនោះ មិនអាចប្រតិបត្ដិការ ក្រោយថ្ងៃទី១៥ ខែឧសភា។ ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាលនឹងពន្យារការបិទប្រទេស ពីថ្ងៃទី១៥ ខែឧសភា ឬក៏បន្ដរហូតដល់ពេលណាដែរ។

បើគិតត្រឹមថ្ងៃទី១២ ខែឧសភា ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់​១៨០នាក់ ស្លាប់៦នាក់ និងជាសះស្បើយ ៧៤នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9210029