Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះចម្បាំង«ឆ្មាឈ្មោល»របស់អីរ៉ង់នៅតែមានប្រសិទ្ធភាព

ដោយមានការជួយជ្រោមជ្រែងពីប្រទេសរុស្ស៊ី និងចិន ទើបកម្លាំងទាហានអាកាសអ៊ីរ៉ង់ នៅតែរក្សាកងពលយន្តហោះចម្បាំង​ F-14 Tomcat ​ ដែលមានរហស្សនាម «ឆ្មាឈ្មោល»។ បច្ចុប្បន្នអ៊ីរ៉ង់នៅមានប្រភេទយន្តហោះនេះ​ ប្រមាណ​៤០គ្រឿងតែប៉ុណ្ណោះ។

យន្តហោះ F-14 បានផលិតនៅអាមេរិក ប៉ុន្តែរហូតមដកល់ពេលនេះ កងទ័ពអាមេរិកឈប់ប្រើប្រាស់ហើយ។ ប៉ុន្តែចិន និងរុស្ស៊ី បានរួមគ្នាអភិវឌ្ឍយន្តហោះនេះឲ្យក្លាយទៅជាយន្តហោះចម្បាំងដ៏ទំនើប ដោយរុស្ស៊ីជាអ្នកអភិវឌ្ឍគ្រឿងម៉ាស៊ីន  ហើយចិនបំពាក់​បច្ចេកវិទ្យាអេឡិចត្រូនិក។

ក្នុងរដ្ឋកាលទំនាក់ទំនង រវាងអាមេរិក និងអ៊ីរ៉ង់ ល្អប្រសើរ នៅមុនឆ្នាំ​១៩៧៩នោះ​ អាមេរិក បានលក់យន្តហោះចម្បាំង​ F-14 ​ឲ្យអ៊ីរ៉ង់ រហូត​ដល់ទៅ​៧៩គ្រឿង ​រួមជាមួយកាំជ្រួចមីស៊ីល​ AIM-54 ថែមទៀតផង។ ប៉ុន្តែដោយសារអាយុកាលប្រើប្រាស់យូរ ហើយអ៊ីរ៉ង់រងការ​ដាក់​ទណ្ឌកម្ម​ពីអាមេរិក​ទៀតនោះ​ ទើបប្រទេសជាច្រើនស្មានថា កងពល ​F-14 របស់អ៊ីរ៉ង់ អាចត្រូវរំសាយហើយ​។ប៉ុន្តែដោយ​មានការជួយពីចិន និងរុស្ស៊ី កងពលយន្តហោះចម្បាំងនៅតែបន្តដំណើរការដដែល។

យន្តហោះប្រភេទនេះបានចាប់ផ្តើមហោះហើរជាលើកដំបូង​នៅឆ្នាំ​១៩៧០ ​នៅក្នុងកងកម្លាំងទាហានជើងទឹកវាយឡើងគោក​របស់​អាមេរិក។ អាវុធដែលប្រើប្រាស់សំខាន់នៅលើយន្តហោះនេះគឺមីស៊ីល AIM 54 Phoenix ​អាចវាយប្រហារបានចម្ងាយដល់ទៅ​១៩០គីឡូ​ម៉ែត្រ ដែលជាប្រភេទវាយប្រហារទៅលើគោលដៅ នៅលើអាកាស៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9210005