Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និយោជិតប្រមាណ ៦៧០.០០០នាក់នៅក្នុងប្រទេសវៀតណាម បាត់បង់ការងារក្នុងរយៈពេល ៤ខែដំបូងនេះ

ភ្នំពេញ៖ យោងតាមនាយកដ្ឋានការងារនៃក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម បានឱ្យដឹងថា និយោជិតចំនួនប្រមាណ ៦៧០.០០០នាក់នៅក្នុងប្រទេសវៀតណាមបានបាត់បង់ការងាររបស់ខ្លួនក្នុង រយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២០ នេះ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ។

ទិន្នន័យពីទីភ្នាក់ងារបានបង្ហាញថា កាលពីចុងខែមេសា ប្រមាណ ៥៥ភាគរយ នៃនិយោជិតដែលធ្វើការនៅក្នុងវិស័យផលិតកម្ម និងក្រុមហ៊ុនអាជីវកម្ម និង៤៦ភាគរយ នៃនិយោជិតនៅក្នុងសហគ្រាស និង សាជីវកម្មបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ។

ជាពិសេស នៅក្នុងខែមេសា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតជាមួយនឹងនិយោជិត ៧៦ភាគរយដែលបានរងផលប៉ះពាល់ គឺកើនឡើង ២០ភាគរយបើធៀបទៅនឹងខែមុន។ រហូតដល់ ៧៦ភាគរយនៃ សហគ្រាសត្រូវបានបញ្ឈប់ នឹងផ្អាកកិច្ចសន្យាការងារជាមួយកម្មករនិយោជិត មានការបញ្ឈប់និយោជិត ឬអនុញ្ញាតឱ្យពួកគេធ្វើការដោយផ្លាស់វេនគ្នា។

កម្មករនិយោជិតប្រមាណ ៨០.០០០នាក់បន្ថែមទៀត ត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងខែឧសភា ដែលបង្កើនចំនួនអ្នកគ្មានការងារធ្វើក្នុងរយៈពេល ៥ខែដំបូងនេះ មានចំនួនដល់ទៅ ៧៥០.០០០នាក់។

អនុបាតសហគ្រាសដែលរងផលប៉ះពាល់ដោយរោគរាតត្បាតត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងចន្លោះពី ៧៥ភាគរយ ទៅ ៨០ភាគរយនៅក្នុងត្រីមាសទី ២ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្តកើតមាន៕

from: https://tnaot.com/km/m/detail/article/9209826