Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើជំងឺស្បែកលើមេជើង ជារោគសញ្ញាកូវីដ១៩ឬ?

នាយកដ្ឋានគ្រប់គ្រងមេរោគ (DDC) ថៃ បានថ្លែងថា​ មិនមានភ័ស្ដុតាងណាមួយ បង្ហាញថា ជំងឺ​​ស្បែក នៅលើមេជើង ជារោគសញ្ញា កូវីដ១៩នោះឡើយ តែនាយកដ្ឋានបានក្រើនរំឭកដល់​ប្រជា​ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន។

លោកវេជ្ជបណ្ឌិត Pornchai Jirachanakul ទីប្រឹក្សាវេជ្ជសាស្រ្ដរបស់ DDC បានថ្លែងថា មាន​របាយការណ៍ពីអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេស ជាច្រើន បានបង្ហាញរោគសញ្ញា នៃ​ជំងឺស្បែក នៅលើមេជើង (មើលទៅមានពងបែករាងក្រហមប្រឿង និងពណ៌ស្វាយ)។ របាយ​ការណ៍​ខ្លះ​បាន​បង្ហាញថា ពងបែកទាំងនោះ មានការជាប់ពាក់ព័ន្ធនឹងកូវីដ១៩។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីទាំងនេះ មិនមានភ័ស្តុតាងជាក់ស្តែង គាំទ្រ​ដល់​សម្មតិកម្មនេះឡើយ។ ប៉ុន្ដែការស៊ើបអង្កេត និងការស្រាវជ្រាវបន្ថែមទៀត ចាំបាច់ត្រូវតែធ្វើ នៅមុន​ពេលយើងអាចសន្និដ្ឋានពីការទំនាក់ទំនងគ្នា។

លោកវេជ្ជបណ្ឌិត បានបន្ដថា មិនមានអ្នកជំងឺកូវីដ១៩ ដែលព្យាបាល​ នៅឯវិទ្យាស្ថានជំងឺឆ្លង ​Bamrasnaradura បានបង្ហាញរោគសញ្ញាដូច្នេះឡើយ។ បើតាមពិត ​ជំងឺស្បែកអាច​ជា​លទ្ធផល នៃប្រតិកម្ម បន្ទាប់ពីត្រូវបានព្យាបាលជំងឺ Covid-19 ដោយសារ​តែការប្រើថ្នាំ​មួយ​ចំនួន។ រីឯរោគ​សញ្ញា​អាចប្រែប្រួលពីកន្ទួលទៅជាមុន ឬរលាកស្បែកទៅជាពណ៌ស្បែកខ្មៅ។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ទោះយ៉ាងណា ករណីនេះ យើងនៅតែ​បន្តតាមដាន​យ៉ាង​ដិត​ដល់នូវរោគសញ្ញារបស់អ្នកជំងឺ Covid-19 ដើម្បីសិក្សាពីលក្ខណៈ នៃជំងឺនេះ។ ប្រសិនបើ​អ្នក​មានរោគសញ្ញា ស្រដៀងនឹងជំងឺរលាកសួត ដូចជា គ្រុនក្តៅ ក្អក ឈឺបំពង់ក ឬរោគសញ្ញា​ផ្លូវដង្ហើមផ្សេងៗទៀត សូមទៅជួបគ្រូពេទ្យជាបន្ទាន់» ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9209697