Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភាគហ៊ុនអនាគត​ធ្លាក់ចុះបន្តិច ខណៈអាមេរិក​ត្រៀមបើកដំណើរការសេដ្ឋកិច្ច​

ខណៈដែលសហរដ្ឋអាមេរិក ​មានក្តីសង្ឃឹម​ទៅលើសេដ្ឋកិច្ច​របស់ខ្លួន​ថា នឹងងើបឡើងល្អប្រសើរឡើងវិញ​​ បន្ទាប់ពីការបើកសេដ្ឋកិច្ច​នោះ ក្រុមហ៊ុនបច្ចេកវិទ្យា​​ បានបង្ហាញនូវភាពធន់​ជាមួយ​​គោលការណ៍ ដាក់ឲ្យឃ្លាតឆ្ងាយពីសង្គម ដើម្បីប្រឆាំងនឹងការឆ្លង​វីរុស ក៏ដូចជា ការចាក់សោប្រទេស។ 

ភាគហ៊ុនអនាគត​របស់អាមេរិក ​បានធ្លាក់ចុះបន្តិច​​ នៅក្នុងការជួញដូរ​នាពេល​យប់​ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។ នេះបើតាមការផ្សាយរបស់ប្រភព CNBC news ។

ប្រភព CNBC news បានផ្សាយថា កិច្ចសន្យា​អនាគត​​របស់ Dow Jones Industrial Average បានធ្លាក់ចុះ​ប្រហែល​៨០ពិន្ធុ កាលពីយប់នោះ ។ កិច្ចសន្យាអនាគតរបស់ S&P 500 ធ្លាក់ចុះប្រហែល​១០ពិន្ទុ ខណៈកិច្ចសន្យារបស់ Nasdaq 100 បានធ្លាក់ចុះ​ប្រហែល​១៥ពិន្ធុផងដែរ ។ 

ក្រុមហ៊ុនបច្ចេកវិទ្យា NASDAQ Composite ដែលពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យា គឺដំណើរការបានល្អប្រសើរក្នុងរយៈពេ ៦ថ្ងៃ ដោយ​មាន​ការគាំទ្រពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនឡើងៗ ទោះបីស្ថិតនៅក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ។

អំឡុងពេល​អនុវត្ត​គោលការណ៍​ឃ្លាតឆ្ងាយពីសង្គមនេះ, ភាគហ៊ុន​ Amazon និង Microsoft ដំណើរការរបស់គេបាន​កើនឡើង​៣០ភាគរយ និង​១៨ភាគរយ ។ សេវាកម្ម​ផ្សព្វផ្សាយវីដេអូ​អាមេរិក ក្រុមហ៊ុន Netflix ក៏បាន​ទទួលការកើនឡើង​ជាង​៣០ភាគរយ​ផងដែរ នៅក្នុងឆ្នាំនេះ។ 

សេតវិមាន​ប្រាថ្នាចង់ឃើញ​ប្រទេសនេះ​ បើកដំណើរការសេដ្ឋកិច្ច​ឡើងវិញ ។ គេបានលើកឡើងថា ចំណុចកំពូល​ នៃការឆ្លង​រាតត្បាត គឺបាន​រសាត់បាត់ទៅឆ្ងាយហើយ ។ រដ្ឋាភិបាលសហព័ន្ធ​គួរតែជំរុញ​ឲ្យមានដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។ 

កាលពីថ្ងៃចុងសប្តាហ៍​កន្លងទៅនេះ ក្រសួ​ងការងារ​បានប្រកាសថា ការងារជាង​២០លានកន្លែង​បានបាត់បង់​ នៅក្នុងខែមេសាតែ​មួយ ទើប ធ្វើឲ្យអត្រាអ្នកកាត់ការងារធ្វើកើនដល់១៤,៧ភាគរយ គឺខ្ពស់បំផុត​មិនធ្លាប់មាន​ ចាប់តាំងពីទិន្នន័យ​​ត្រូវបានប្រមូលរក្សាទុក​ចុងឆ្នាំ១៩៣០​រហូតមក ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9209675