Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ធ្វើឲ្យរឿងក្ដី ជាង១៦០ពាន់ករណី នៅថៃជាប់គាំង

ការរាតត្បាត នៃវីរុសកូវីដ១៩នេះ បានធ្វើឲ្យរដ្ឋាភិបាលថៃ សម្រេចបិទប្រទេស ហើយតម្រូវឲ្យ​មនុស្សត្រូវ​នៅគម្លាតឆ្ងាយពីគ្នា ទើបធ្វើ ឲ្យរឿងក្ដី នៅក្នុងប្រទេសនេះ មានរហូតដល់ទៅជាង​១៦០​ពាន់ករណី ត្រូវជាប់គាំង។

លោក Sarawut Benjakul អគ្គលេខាធិការ នៃការិយាល័យចៅក្រម បានថ្លែងថា គណៈកម្មការ​រដ្ឋបាលរបស់តុលាការ បានបញ្ជាឱ្យ សាលា ដំបូងទាំងអស់ ត្រូវពន្យារពេលរាល់ការជំនុំជម្រះ​ទាំងអស់ ដែលត្រូវបានកំណត់ នៅមុនថ្ងៃទី២៤ ខែមីនា និងថ្ងៃទី ៣១ ខែឧសភា ដោយសារ​ការ​រាតត្បាត នៃកូវីដ១៩។ រីឯបទបញ្ជាក៏បានធ្វើឲ្យប៉ះពាល់ដល់សំណុំរឿង ១៦៣ ៦២០ ករណី។  ទោះ​យ៉ាងណា​បទ​បញ្ជា​នេះបានជួយសង្គ្រោះករណីខ្លះ តែវាអាចនឹង​ធ្វើឱ្យខូចខាត​ដល់​ភាគីជម្លោះខ្លះទៀតផងដែរ។

លោក Sarawut បានបញ្ជាក់ គណ:កម្មការនេះក៏បានផ្ដល់យោបល់​ឲ្យ​តុលាការធ្វើការ​ងារ តាម​អនឡាញ​ផងដែរ។ ប៉ុន្ដែចាប់ពីខែមិថុនា តទៅ តុលាការនឹងអាចកំណត់​ពេលជំនុំជម្រះ​ក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាក ដើម្បីកាត់បន្ថយនូវការជាប់គាំង៕ ប្រែសម្រួលដោយ Nuon

 

from: https://tnaot.com/km/m/detail/article/9209100