Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុគ្គលិកនៅសេតវិមានទាំងអស់ត្រូវពាក់ម៉ាស់

ប្រភពប៊ីប៊ីស៊ី​ផ្សាយ​ នៅថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០ថា រាល់បុគ្គលិកទាំង​អស់បម្រើការ នៅក្នុងសេតវិមាន សហរដ្ឋអាមេរិក ត្រូវតែ​ពាក់ម៉ាស់​​ តាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ។ 

ការិយាល័យ​បុគ្គលិក​របស់សេតវិមាន​ បានថ្លែងថា បុគ្គលិក​ត្រូវតែពាក់ម៉ាស់​ លើកលែងតែ​ពេលអង្គុយ​ នៅនឹងតុធ្វើការរបស់ខ្លួន ដែល​ត្រូវបាន​ដាក់​ឲ្យនៅឆ្ងាយ​ពីសហការី​បុគ្គលិកដទៃផ្សេងទៀត។ 

បទបញ្ជានេះ​បានកើតឡើង ​បន្ទាប់ពី​ជំនួយ​ការ​របស់អនុប្រធានាធិបតី Mike Pence និង​ភរិយារបស់ឥស្សរជននយោបាយ​ម្នាក់​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយធ្វើតេស្តវីរុស ហើយធ្លាក់ខ្លួនឈឺ ។ 

លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា រូបលោកជាអ្នកដាក់បទបញ្ជានេះ។ 

លោកប្រធានាធិបតី បានថ្លែង កាលពីថ្ងៃ​ទី១១ ខែឧសភាថា រូបលោកមិនចាំបាច់ពាក់ម៉ាស​នោះទេ ព្រោះលោកនៅឆ្ងាយ​ពីមនុស្សគ្រប់គ្នា។​លោកបានថ្លែងថា «យើងមានមនុស្សរាប់រយនាក់​ចេញចូល​នៅក្នុងសេតវិមាន​រាល់ថ្ងៃ ។ ដូច្នេះ ខ្ញុំគិតថា យើងកំពុង​ធ្វើនូវការងារ​ដ៏ល្អប្រសើរ​មួយ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល​ នៃវីរុស​នេះបាន» ។

សមាជិក៣នាក់​របស់កងកម្លាំង​សេតវិមានប្រឆាំងកូរ៉ូណាវីរុស ឬកូវីដ​១៩​នោះ បានផ្តាច់ខ្លួន​នៅឆ្ងាយដោយឡែក​ពីគេឯង រយៈពេល​២សប្តាហ៍​មកហើយ ក្រោយលេចចេញនូវអការធ្លាក់ខ្លួនឈឺ ។ 

លេខាធិការព័ត៌មាន​របស់លោកអនុប្រធានាធិបតី Pence គឺលោកស្រី Katie Miller និងភរិយារបស់លោក Stephen Millerជំនួយការជាន់ខ្ពស់​លោកប្រធានាធិបតីត្រាំ ក៏ធ្វើតេស្តរកឃើញវិជ្ជមានវីរុស​កូវីដ​១៩ កាលពីថ្ងៃសុក្រ សប្តាហ៍មុនផងដែរ ។ 

គួរបញ្ជាក់វា បើតាមប្រភព worldometers អះអាងនៅថ្ងៃទី១២ ខែឧសភាថា នៅអាមេរិក មានអ្នកឆ្លងកូវីដ ​១៩ សរុប ១ ៣៨៥ ៧៩៨ នាក់​ ក្នុងនោះឆ្លងថ្មី ១៨ ១៦០នាក់ និងបាត់បង់ជីវិត ៨១ ៧៩០ នាក់ (បាត់បង់ជីវិតថ្មី ១ ០០៣នាក់) និង ២៦០ ៧៣៤ នាក់បានជាសះស្បើយផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9208342