កាលពីវេលាម៉ោង ១៨និង២០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះមានករណីហិង្សាវាយគ្នាយ៉ាងអណាធិបតេយ្យរវាងក្មេងស្ទាវជិះរថយន្តទំនើប និងយុវជនជិះម៉ូតូកញ្ចាស់នៅតាមបណ្តោយផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុឃើញមានយុវជនមួយក្រុមជិះរថយន្តទំនើបម៉ាក Ford Raptor ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-6868 បើកបរមកដល់កន្លែងកើតហេតុបានវាយប្រហារទៅលើក្រុមយុវជនជិះម៉ូតូកញ្ចាស់យ៉ាងចាស់ដៃ ហើយបានយកទូរសព្ទទៅជាមួយរួចរត់គេចខ្លួនបាត់ស្រមោល។
ករណីខាងលើនេះប្រជាពលរដ្ឋដែលនៅទីតាំងកើតហេតុបានអំពាវនាវឱ្យសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវតាមចាប់បុគ្គលទាំងអស់មកធ្វើការអប់រំ និងប្រគល់ទូរសព្ទឱ្យជនរងគ្រោះវិញ៕ ដោយ ៖ សុង យូ