Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហ៊ឹម យ៉ាន៖ សមត្ថកិច្ចត្រូវធ្វើជាគំរូល្អ បើប្រព្រឹត្តិខុស គឺត្រូវអនុវត្តជាដាច់ខាតតាមច្បាប់ដូចពលរដ្ឋដែ

ភ្នំពេញ៖ មន្ត្រីនគរបាលដែលអនុវត្តនលើសគោលការណ៍ណែនាំឬប្រើប្រាស់សម្តី និងអកប្បកិរិយាមិនសមរម្យ ត្រូវបានដាក់វិន័យកងកម្លាំងនគរបាលទាំងនោះរួចមកហើយ។ នេះបើយោងតាមលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា ពាក់ព័ន្ធនិងមន្ត្រីនគរបាលដែលអនុវត្តនលើសគោលការណ៍ណែនាំ ឬប្រើប្រាស់សម្តី និងអកប្បកិរិយាមិនសមរម្យ ត្រូវបានដាក់វិន័យកងកម្លាំងនគរបាល និងមានករណីខ្លះត្រូវបានអប់រំកែលម្អរ។

លោកអគ្គស្នងការរងនគរបាលជាតិ បន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចត្រូវធ្វើជាគំរូល្អ ដោយត្រូវយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនដូចជាការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ជាដើម គឺបើប្រព្រឹត្តិខុស គឺត្រូវអនុវត្តជាដាច់ខាតតាមច្បាប់ដូចជាប្រជាពលរដ្ឋដែរ។

សូមជម្រាបថា យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានឱ្យដឹងថាក្នុងរយៈពេល១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន១៨,៤៥០គ្រឿង ល្មើសច្បាប់ ស្មើនឹង ១៩,១៦០ករណី ត្រូវបានផាកពិន័យនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង ១៨,៤៥០គ្រឿងនេះ មានម៉ូតូចំនួន១៤,៦០៣គ្រឿង ល្មើសច្បាប់ស្មើនឹង ១៤,៣៤០ករណី និងរថយន្ដ ចំនួន ៤៨,៤៧គ្រឿង ល្មើសច្បាប់ ស្មើនឹង ៤,៨២០ករណី។ ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់ និងជិះបញ្ជ្រាស ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន,បណ្ណបើកបរ, ដឹកលើសចំណុះ, ផ្ទុកទំនិញលើស, ផ្លាកលេខ និងភ្លើ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9206469