Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កញ្ញា Yubin នឹងត្រលប់មកវិញនៅចុងខែឧសភា ខាងមុខនេះ

កញ្ញា Yubin បានបញ្ជាក់ពីការវិលត្រឡប់របស់កញ្ញា ជាមួយនឹងអាល់ប៊ុមទោលនៅចុងខែឧសភា ខាងមុខនេះ ។

ផលិតកម្ម rrr Entertainment បានបញ្ជាក់ថា “កញ្ញា Yubin នឹងចេញបទចម្រៀងថ្មីរបស់កញ្ញានៅវេលាម៉ោង ៦ល្ងាច នៅថ្ងៃទី ២១ ខែឧសភា ខាងមុខនេះ” ។ កាលពី ៧ខែមុន កញ្ញាបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា “Start of the End” ហើយការត្រឡប់មកលើកនេះ នឹងត្រូវបង្ហាញខ្លួនក្នុងផលិតកម្ម rrr Entertainment បន្ទាប់ពីកញ្ញាបានចាកចេញពីផលិតកម្ម JYP Entertainment ។ បទចម្រៀងនេះនឹងក្លាយជាបទចម្រៀងមួយដែលសមនឹងកញ្ញា Yubin បំផុតជាមួយនឹងសម្លេង និងរូបសម្រស់របស់កញ្ញា ។

សូមរង់ចាំជាមួយនឹងការត្រឡប់មកវិញរបស់កញ្ញាថានឹងប្លែកដល់កម្រិតណា។ កញ្ញា Yubin បានបញ្ជាក់ឡើងថា នេះគឺជាបទចម្រៀងមួយបទដែលខ្ញុំស្រឡាញ់បំផុត និងសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9206400