Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជាតិអាស៊ាន មានអ្នកស្លាប់ និងឆ្លងកូវីដ១៩ កើនឡើងជិត៦ម៉ឺននាក់

បើគិតត្រឹមវេលារសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បណ្ដាប្រទេសទាំង១០ នៅក្នុង​តំបន់អាស៊ីភាគអាគ្នេយ៍ ឬហៅកាត់ អាស៊ាន មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើងដល់ ៥៩៥៩៤​នាក់ ក្នុងនោះស្លាប់១៩០៨នាក់ និងជាសះស្បើយ១៦០០២នាក់។

សិង្ហបុរី ក្លាយជាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកឆ្លងកើនឡើងច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង២៣ ៨២២នាក់ ស្លាប់២០នាក់ និងជាសះស្បើយ២៧២១នាក់។ ចំណែកប្រទេស​មាន​អ្នក​ឆ្លងច្រើន​បន្ទាប់ពីសិង្ហបុរី គឺឥណ្ឌានេស៊ី មានអ្នកឆ្លង១៤ ២៦៥នាក់ ស្លាប់៩៩១នាក់ និង​ជាសះស្បើយ ​២៨៨១នាក់។ ប៉ុន្ដែប្រទេសឥណ្ឌូនេស៊ី មានអ្នកស្លាប់ច្រើនជាងគេ នៅក្នុង​តំបន់អាស៊ាននេះ។

ហ្វីលីពីន ជាប្រទេសមានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅតំបន់អាស៊ាន ដោយមានអ្នកឆ្លង ១១ ០៨៦នាក់ ស្លាប់៧២៦នាក់ និងជាសះស្បើយ១៩៩៩នាក់។ រីឯម៉ាឡេស៊ី មានអ្នកឆ្លង ៦៦៥៦នាក់ ស្លាប់១០៨នាក់ និងជាសះស្បើយ៥០២៥នាក់។

ប្រទេសថៃ មានអ្នកឆ្លង៣០១៥នាក់ ស្លាប់៥៦នាក់ និងជាសះស្បើយ២៧៩៦នាក់។ វៀត​ណាម មានអ្នកឆ្លង២៨៨នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ២៤១នាក់។ មីយ៉ាន់ម៉ាន មានអ្នកឆ្លង​១៨០នាក់ ស្លាប់៦នាក់ និងជាសះស្បើយ៧២នាក់។ ប្រទេសប្រ៊ុយណេ មាន​អ្នក​ឆ្លង​១៤១នាក់ ស្លាប់ម្នាក់ និងជាសះស្បើយ១៣៤នាក់។

ប្រទេសកម្ពុជា ក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ មិនមានករណីឆ្លងថ្មីឡើយ ដោយ​មាន​អ្នកឆ្លងតែ១២២នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ១២០នាក់។ រីឯប្រទេសឡាវ មានអ្នកឆ្លង១៩នាក់ មិនមានអ្នកស្លាប់ និងជាសះស្បើយ១៣នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9206385