Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌា និងជប៉ុនពន្យារពេលធ្វើលំហាត់សមយុទ្ធយន្ដហោះចម្បាំង

ទោះបីជាមានការរាតត្បាតកូវីដ១៩ក៏ដោយ​ ក៏ប្រទេសចិនបានធ្វើសកម្មភាពដែនសមុទ្រជាច្រើន នៅសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា កាលពីប៉ុន្មានសប្តាហ៍មុននេះ ។ 

ក្រៅពីនេះចិន និងឥណ្ឌា ក៏បានប៉ះទង្គិចគ្នានៅតាមព្រំដែន ដ៏វែងអន្លាយជាមួយគ្នា បណ្តាលឲ្យរបួស​ទាហានរៀងៗខ្លួនផងដែរ កាលពីរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។ 

ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី១១ ខែឧសភា បានប្រកាសថា នឹងពន្យារពេលសមយុទ្ធយន្ដហោះចម្បាំងរួមគ្នារវាងជប៉ុន – ឥណ្ឌា ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសជប៉ុននោះហើយ ។  

ក្រសួងការពារជាតិជប៉ុនបានថ្លែងការណ៍ថា «ក្នុងស្មារតី​ចាត់ទុកថា លំហាត់សមយុទ្ធ​យន្តហោះចម្បាំង​រួមគ្នា​​នេះ មានសារសំខាន់ និងជាលើកដំបូងនោះ, រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ទាំងពីរ បានសម្រេចយល់ព្រមបន្ត​សកម្មភាពសម្របសម្រួលគ្នា​ជាបន្តបន្ទាប់ទៀត នៅពេលដែលស្ថានភាពកូវីដ​១៩​​​​បានធូរស្រាល» ។ 

គួរបញ្ជាក់ថា លំហាត់សមយុទ្ធ​យន្តហោះចម្បាំងរួមគ្នាបែបនេះ គឺជាលើកទីបួនហើយរបស់ជប៉ុន ជាមួយឥណ្ឌា​។ សមយុទ្ធប្រហាក់ប្រហែលនេះ​ ជប៉ុនក៏បានធ្វើឡើងរវាង​កម្លាំង​ប្រទេសអាមេរិក, អង់គ្លេស និងអូស្ត្រាលីផងដែរ ។ 

​ជប៉ុន​ក៏បានប្តេជ្ញា​ជាមួយប្រទេស​ឥណ្ឌា​ថា នឹងពង្រឹង​កិច្ចសហប្រតិបត្តិការការពារជាតិ​ជាឧបតោភាគី និងបានប្តេជ្ញាអនុវត្ត​គោលការណ៍ស្តីអំពីសេរីភាព និងការបើកចំហរ​ ការធ្វើដំណើរ​នៅលើ​លំហរសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក​ទៀតផង ។ 

  គួរបញ្ជាក់ថា ជប៉ុនបាននិងកំពុងបង្កើន​កិច្ចសហប្រតិបត្តិការសន្តិសុខ​ជាមួយឥណ្ឌា ដែលជាវិធានការប្រឆាំងមួយ​ចំពោះប្រទេសចិន​​ដែលកំពុងពង្រីក​ដែនទឹកគ្រប់គ្រងចូលទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ 

ថ្មីៗនេះ ក្រសួងការពារជាតិចិន​បានប្រកាសដាក់ពង្រាយកងកម្លាំង​ជើងទឹក​​​​ប្រឆាំង​ការល្បាត​ខុសច្បាប់ណាមួយ​នៅតំបន់ឈូងសមុទ្រឥណ្ឌា ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9206382