ការថតខ្សែភាគយន្តថ្មីរបស់លោក Song Joong Ki ដែលមានចំណងជើងថា Bogota គ្រោងនឹងចាប់ផ្តើមថតឡើងវិញនៅក្នុងប្រទេស Colombia នាខែសីហា ឆ្នាំ២០២០ ខាងមុននេះ ។
ខ្សែភាពយន្តថ្មី Bogota ដែលសម្តែងដោយលោក Song Joong Ki ត្រូវបានផ្អាកការសម្តែងដោយតួសម្តែង និងបុគ្គលិកទាំងអស់ ត្រលប់ទៅប្រទេសកូរ៉េវិញបន្ទាប់ពីមានការផ្ទុះឡើងនៃមេរោគ Covid-19 ។ ទោះយ៉ាងណា បច្ចុប្បន្នខ្សែភាពយន្តនេះ កំពុងរៀបចំផែនការវិលត្រឡប់ទៅកាន់ប្រទេស Colombia វិញ ដើម្បីបន្តការថតសម្តែងឡើងវិញ ខណៈពេលដែលវិបត្តិ Covid-19 កំពុងមានការថយចុះ ។
គួរបញ្ជាក់ថា តួសម្តែងទាំងអស់គ្រោងនឹងចាប់ផ្តើមថតរឿងនេះឡើងវិញនាខែកក្កដា ឬខែសីហាខាងមុខនេះ ហើយបច្ចុប្បន្នកំពុងធ្វើការកែសម្រួលកាលវិភាគរបស់តួសម្តែងឡើងវិញ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop