Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្រី Li Ailan៖ WHO មិនទាន់រកឃើញភស្តុតាងថ្មីថា ទឹកកាមអាចចម្លងកូវីដ១៩នោះទេ

ភ្នំពេញ៖ មកដល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់រកឃើញភស្តុតាងថ្មីពីរបៀបចម្លងផ្សេងៗនៃវីរុសកូវីដ ១៩ នៅឡើយនោះទេ។ នេះបើយោងតាមសម្ដីលោកស្រី Li Alen ប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។

ក្រោយពីអ្នកការសែតគួរថា តើវីរុសកូវីដ១៩ អាចឆ្លងតាមទឹកកាមបានដែរឬទេ? លោកស្រី Li Alen ឆ្លើយតបនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា មកដល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់រកឃើញភស្តុតាងថ្មីពីរបៀបចម្លងផ្សេងៗនៃវីរុសកូវីដ១៩ នៅឡើយទេ ក្រៅពីរបៀបចម្លងតាមដំណក់ទឹកតូចៗនោះ ហើយអង្គការនៅតែបន្តផ្សព្វផ្សាយពីរបៀបការពារតាមបែបដើម។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែប្រកាន់យកទម្លាប់ថ្មី ដោយភ្ជាប់ទៅនឹងវិធានការ ៣ចំណុច ដោយទី១ គឺត្រូវអនាម័យដៃស្អាត ទី២ ប្រើប្រាស់ម៉ាសនៅពេលចាំបាច់ ឬមានកន្សែង ក្រមា ពេលកណ្តាស់ និងពេលធ្វើដំណើរ និងទី៣ គឺត្រូវអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9206170