Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយបាត់វត្តមានតាំងពីឆ្នាំ១៨៦០ ទីបំផុតខ្យងយក្សដែលជិតផុតពូជ លេចវត្តមានជាថ្មីលើទឹកដីកម្ពុជា

ខេត្តមណ្ឌលគិរី៖ រកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន ប្រវត្តិធម្មជាតិនៃកម្ពុជា (Cambodian Journal of Natural History) នាពេលថ្មីៗនេះ។

បើយោងតាមប្រភពខាងលើបានឱ្យដឹងថា ខ្យងកម្រមួយប្រភេទនេះ វាមានឈ្មោះវិទ្យាសាស្រ្តថា Bertia cambojiensis ដែលអាចត្រូវគេហៅថា ខ្យងដីយក្ស ។ ខ្យងមួយប្រភេទនេះ ត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៨៦០ ដោយអ្នកវិទ្យាសាស្រ្តបរទេស ហើយបច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងបញ្ជីនៃសត្វដែលជិតផុតពូជ ប៉ុន្តែគេបានរកឃើញវត្តមានរបស់វាជាថ្មីនៅអូរាំង ខេត្តមណ្ឌលគីរី ។

គួរឱ្យដឹងថា កន្លែងដែលរកឃើញវត្តមាននៃសត្វខ្យងកម្រប្រភេទនេះ គឺជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ដែលគេដឹងថា គឺជាកន្លែងអភិរក្សធម្មជាតិ ដែលត្រូវបានប្រកាសដោយរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងបរិស្ថានកាលពីឆ្នាំ២០១៦៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9206012