កាលពីថ្ងៃទី១០ខែឧសភា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសចិន បន្តកើនឡើងខ្ពស់ ដោយក្នុងនោះមានពាក់កណ្តាលក្នុងទីក្រុងវូហាន។
តាមតួលេខរបស់គណកម្មការសុខាភិបាលចិន ចិនប្រកាសនៅព្រឹកថ្ងៃទី១១ខែឧសភា បង្ហាញឲ្យឃើញថា នៅចិនដីគោក មានអ្នកឆ្លងកូវីដ១៩ ថ្មី១៧នាក់នៅថ្ងៃទី១០ខែឧសភា។ ក្នុងនោះមាន៧នាក់ ចូលមកពីប្រទេសម៉ុងហ្គោលី និង១០នាក់នៅក្នុងប្រទេស ក្នុងនោះមាន៥នាក់ក្នុងទីក្រុងវូហាន។
នៅទីក្រុង Shu Lan ក្នុងរយៈពេល៣ថ្ងៃកន្លងមក មានអ្នកឆ្លង១៥នាក់ ធ្វើឲ្យមន្ត្រីក្នុងតំបន់បានបានសម្រេចបិទតំបន់មួយចំនួន ក្នុងទីក្រុងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ នៅថ្ងៃទី១០ខែឧសភា មន្ត្រីក្នុងតំបន់បានរិតបន្តឹង ការគ្រប់គ្រង ហើយចរាចរណ៍ ផ្លូវគោកនិងផ្លូវដែកត្រូវផ្អាកដំណើរការ ។ សិស្សថ្នាក់ទី៩ និងទី១២ដែលទើបតែចូលរៀនវិញត្រូវ ផ្អាក់ ដោយបង្វែរមករៀនតាមអនឡាញវិញ។
បច្ចុប្បន្ន កូវីដ១៩ នៅតែរាលដាលខ្លាំងនៅលើពិភបលោក ដដែល ដោយមានពលរដ្ឋជាង ៤,១លាននាក់នាក់ហើយនៅលើពិភពលោក។ក្នុងនោះមានអ្នកស្លាប់កើនឡើងដល់ទៅជាង ២៨៣ ពាន់នាក់។ ដូច្នេះហានិភ័យនៃការឆ្លងរាលដាលនៅតែខ្ពស់ដដែល គឺត្រូវប្រុងប្រយ័ត្នគ្រប់គ្នា៕