Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដូវវស្សាមកដល់ហើយ ដូច្នេះសូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ តំបន់ខ្លះក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ ខណៈតំបន់ខ្លះឡើងកម្ដៅខ្លាំងរហូតដល់ ៣៩អង្សាសេ។ នេះបើយោងតាមសេចក្ដីជូនដំណឹងនៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត ដោយសង្កេតឃើញថា ជ្រលងនៃសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ ដោយនៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការ ចាប់ផ្ដើមមកដល់នូវរដូវវស្សា។ ក្នុងស្ថានភាពនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៥ ខែឧសភា នឹងធ្វើឱ្យសីតុណ្ហភាពចន្លោះពី ២៥ ដល់ ៣៩អង្សាសេ ហើយតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅកម្រិតបង្គួរ។

អាស្រ័យតាមស្ថានភាពខាងលើ ក្រសួងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុង​ប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើង ដែលអាចបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9205794