Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រវាន់​ ប្រាសាទ​តូច​ច្រឡឹង​បង្កប់​ចម្លាក់​លើ​ឥដ្ឋ​​យ៉ាង​ល្អ​ឯក​

ប្រាសាទ​ក្រវាន់ ជា​ប្រាសាទ​ដ៏​តូច​ច្រឡឹង​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ប្រាសាទ​អង្គរវត្ត និង​ខាងត្បូង​ប្រាសាទ​បន្ទាយក្ដី។ ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​៩២១ នៃ​គ.ស. ក្នុង​រាជ្យ​ព្រះ​បាទ​ហស៌វរ្ម័នទី១ ដើម្បី​ឧទ្ទិស​ដល់​ព្រះវិស្ណុ​ក្នុង​ព្រហ្មញ្ញ​សាសនា។

នៅ​ក្នុង​ប្រាសាទ​មាន​ចម្លាក់​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ទេវ​កថា​នៃ​ព្រហ្មញ្ញ​សាសនា​ ដែល​ដូន​តា​ខ្មែរ​បាន​ប្រើ​ជំនាញ​ឆ្លាក់​លើ​ឥដ្ឋ​យ៉ាង​ប៉ិន​ប្រសប់​គួរ​ជា​ទី​គយគន់​ និង​សិក្សា​ស្វែង​យល់​។ ​ត្បិត​ថា​ប្រាសាទ​នេះ​មាន​ភាព​ស្រស់​ស្អាត និង​មិន​ពិបាក​រក​ក្ដី តែ​មិន​សូវ​មាន​ទេសចរ​ជាតិ​យើង​ទៅ​លេង​ច្រើន​នោះ​ គឺ​ច្រើន​តែ​ជិះ​ទៅ​ហួស​មក​ហួស​ ហាក់​​មើល​រំលង​ពី​ភាព​ស្រស់​ស្អាត​នៃ​ប្រាសាទ​នេះ​។​

សិលាចារឹក​នៃ​ប្រាសាទ​ក្រវាន់​បាន​កត់ត្រា​ថា​​អ្នក​មក​កសាង​ប្រាសាទ​គឺ​ជា​ប្រជារាស្ត្រ​ដែល​រស់នៅ​ជុំវិញ​ប្រាសាទ​នេះ​ហើយ​ក៏​មាន​រៀបរាប់​ឈ្មោះ​នៅ​ក្នុង​សិលាចារឹក​ដែរ។​ ក្រវាន់​ជា​ឈ្មោះ​ដើមឈើ​ដែល​សម្បូរ​ដុះ​នៅ​ម្ដុំ​នោះ​ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ផ្កា​ក្រអូប​ឈ្ងុយ ស្រដៀង​នឹង​ក្លិន​ចេក​នួន​ទុំ។ ប្រាសាទ​ក្រវាន់​មាន​ឈ្មោះ​ដើម​ថា ត្រៃលោក្យថាថ៕

from: https://tnaot.com/km/m/detail/article/9205635