ប្រិយមិត្តបានស្គាល់រួចមកហើយតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលតែងតែនិយមលេងស្ទីលម៉ូដសក់ ឬខោអាវប្លែកៗទាន់សម័យមិនឲ្យជាន់គ្នាម្តងណាឡើយ ជាពិសេសការតុបតែងខ្លួនគឺត្រូវចិត្តយុវវ័យតែម្តង។
ទន្ទឹមជាមួយគ្នានោះដែរកញ្ញា ទេព បូព្រឹក្ស បានពាក់គ្រឿងពេជ្រដ៏ស្រស់ស្អាតដែលមានពន្លឺចែងចាំង ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងមានដូចជា ខ្សែកមានតម្លៃ ៧,៦០០ដុល្លារ ក្រវិល ២,៤៩០ដុល្លារ កងដៃ ៨,៩០០ដុល្លារ និងចិញ្ចៀន ១,៦៥០ដុល្លារ ដែលសរុបចំនួនទឹកប្រាក់ទាំងអស់មានតម្លៃរហូតដល់ ២០,៦៤០ដុល្លារអាមេរិក។
គួរបញ្ជាក់កាលពីពេលថ្មីៗកន្លងទៅនេះ ទេព បូព្រឹក្ស ត្រូវបានគូស្នេហ៍គឺលោក ជីដេវីត ធ្វើឲ្យភ្ញាក់ផ្អើលដោយបានទិញគ្រឿងពេជ្រជូនមានតម្លៃក្បែរ១០ម៉ឺនដុល្លារអាមេរិកធ្វើឲ្យនាងរំភើបញញឹមបិទមាត់មិនជិតឡើយ៕
អត្ថបទដោយ៖ លក្ខិណា