ដោយសារស្ថានការណ៍ នៃការឆ្លងរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្នមានការថយចុះខ្លាំង មិនជាការគំរាមកំហែង ធ្វើឲ្យរដ្ឋាភិបាលជប៉ុនកំពុងតែពិចារណាលើការបន្ធូរបន្ថយការដាក់ប្រទេសក្នុងគ្រាអាសន្ន មុនកាលកំណត់ នាថ្ងៃទី៣១ ខែឧសភា ដើម្បីបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ។
រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានថ្លែងថា រដ្ឋាភិបាលនឹងពិចារណាពីការលើកលែងការដាក់ ប្រទេស ក្នុងគ្រាអាសន្ន ដោយសារបណ្ដាខេត្តចំនួន៣៤របស់ជប៉ុន មិនស្ថិតក្រោមការរងគ្រោះធ្ងន់ នៃការរីករាលដាលកូរ៉ូណាវីរុ មុនពេលការកំណត់ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែឧសភា។ ទីក្រុងតូក្យូ អូសាកា និងខេត្ដ១១ផ្សេងទៀត មិនស្ថិតក្នុងចំណោមតំបន់ដែល អាច មើលការពីការបន្ធូបន្ថយការរឹតបន្ដឹង មុនកាលកំណត់។
លោករដ្ឋមន្រ្ដី បានប្រាប់ដល់សម័យប្រជុំ នៃរដ្ឋសភា នាថ្ងៃទី១១ ខែឧសភា ថា ខេត្តចំនួន៣៤ ប្រសិនបើយើងអាចបញ្ជាក់ពីចំនួនឆ្លងថ្មី នៅតែរក្សាបានស្ថិរភាព ការលើកលែងច្បាប់គ្រាអាសន្ន នឹងមានសម្រាប់ខេត្តទាំងនោះ។ រីឯច្បាប់គ្រាអាសន្នអាចនឹងអនុវត្ដឡើងវិញ ប្រសិនបើមានសញ្ញា នៃការរីករាលដាលឡើងវិញ ក្រោយការលើកលែងច្បាប់នោះ។
ជប៉ុន កាលពីសប្ដាហ៍កន្លងទៅ បានពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់ដំណាច់ខែឧសភា ប៉ុន្ដែការវាយតម្លៃ ពីស្ថានការណ៍ នៃវីរុស នៅថ្ងៃទី១៤ ខែឧសភា រដ្ឋាភិបាលអាចនឹងមានវិធានាការលើកលែង សម្រាប់ខេត្តខ្លះរបស់ជប៉ុន។
បើគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ប្រទេសជប៉ុន មានអ្នកឆ្លងកូវីដ១៩ ចំនួន ១៥៧៧៧នាក់ ក្នុងនោះស្លាប់៦២៤នាក់ និងជាសះ ស្បើយ៨១២៧នាក់៕ ប្រែសម្រួលដោយ Nuon