Covid 19 ជាបញ្ហាក្តៅគគុកដែលកំពុងតែត្រូវបានពិភាក្សាគ្នាយ៉ាងច្រើន។ វាជាបញ្ហាសកល ទៅហើយ ដែលវាធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងវិស័យសេដ្ឋកិច្ច សុភាពសាធារណះ សង្គមកិច្ច និងសេរីភាពជាមូលដ្ឋានរបស់មនុស្សជាតិ។
នៅថ្ងៃចន្ទ័ទី ១១ ខែឧសភា នេះ ក្រសួងសុខាភិបាលបានរៀបចំសន្និសិទ្ធសារពត៌មានប្រចាំសប្តាហ៏ និយាយពីបញ្ហាCovid 19 នៅកម្ពុជា ។ ក្នុងនោះ លោកជំទាវដែលជាតំណាង អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា បើទោះជាមិនមានករណីថ្មី នៅមួយខែចុងក្រោយក្នុងប្រទេសកម្ពុជា យើងត្រូវតែបន្តការប្រុងប្រយត្ន័។ លោកជំទាវបានផ្តល់អនុសាសន៍៣ចំណុចដូចខាងក្រោម៖
1.បន្តការប្រុងប្រយត្ន័ (Be vigilant):បន្តវិធានការដែលយើងធ្លាប់ធ្វើកាលពីមានករណីថ្មីដូចមុន។
2.ចាប់ផ្តើមការរស់នៅធម្មតាវិញតាម គន្លងថ្មី៖ ត្រឡប់មកវិញបណ្តើរៗនូវជីវិតរស់នៅ ប្រចាំថ្ងៃ ប៉ុន្តែជាមួយនឹងគន្លងថ្មី គឺការលាងដៃញឹកញាប់ ពាក់ម៉ាស់ និង គន្លាតសង្គម។
3.ប្រុងប្រៀបជាមុនទប់ទល់នឹងការផ្ទុះឡើងជាថ្មី៖ ត្រៀមបំរុងវិធានការការពារ និងព្យាបាល គ្រឿងសំភារះ បុគ្គលិកសុខាភិបាល ដើម្បីទប់ទល់ជាមុន បើសិនជាមានករណីថ្មី។