Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្មាន់កាំភ្លើងជិះម៉ូតូ បាញ់សម្លាប់ពលរដ្ឋ​២០នាក់ នៅភូមិមួយ នៅប្រទេស Niger

យ៉ាងហោចណាស់ ក៏មានមនុស្ស២០នាក់ស្លាប់ ក្នុងការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង នៅក្នុងភូមិ​ Tillaberi  ភាគខាងលិច ប្រទេសណៃជឺរ។

លោក Ibrahim Tidjani Katchella ​មន្ត្រីក្នុងតំបន់​ Tillaberi ​បានបញ្ជាក់ថា​ ខ្មាន់កាំភ្លើងបានជិះម៉ូតូបាញ់រះ បណ្តាលឲ្យមានអ្នកស្លាប់​២០ នាក់ ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ខ្មាន់កាំភ្លើងទាំងនោះមកពីប្រទេសណាឡើយ ។

តំបន់​ Tillaberi ​ស្ថិតនៅព្រំដែនប្រទេសចំនួន៣ គឺ Niger, Burkina Faso និង Mali ។ នៅទីនោះ ក្រុមឧទ្ទាមអ៊ិស្លាម ដែលមានទំនាក់ទំនង​ជាមួយក្រុមអាល់កៃដា និង IS ​តែងតែខិតខំបង្កើតទីតាំងឈរជើង នៅក្នុងតំបន់ព្រំដែនត្រីកោណនោះ។

បារាំង ​និងប្រទេសទ្វីបអាហ្វ្រិកមួយចំនួន​បានបង្កើតតំបន់ពិសេស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹង​ក្រុមឧទ្ទាម ដែលមានទំនាក់ទំ​នងជាមួយក្រុមភេរវកម្ម។ កាលពីឆ្នាំ២០១៩ ប្រទេសណៃជឺរ បានហាមប្រាមធ្វើដំណើរ នៅក្នុងតំបន់ព្រំដែន ដើម្បីទប់ស្កាត់​ក្រុមឧទ្ទាមវាយប្រហារ ប្លន់យកស្បៀងអាហាររបស់ពលរដ្ឋ៕ ប្រែសម្រួលដោយ MEO

from: https://tnaot.com/km/m/detail/article/9205346