Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងសុខាភិបាល បន្តអំពាវនាវឱ្យផ្អាករាល់ការជួបជុំទាំងអស់ រួមទាំងមង្គលការ បើមិនចាំបាច់

ភ្នំពេញ៖ រាល់កម្មវិធីជួបជុំទាំងអស់ រួមទាំងពិធីមង្គលការ បើមិនចាំបាច់ សូមបន្តផ្អាកជាបណ្ដោះអាសន្នតទៅទៀត ព្រោះជំងឺកូវីដ១៩ នៅតែប្រឈមបញ្ហាខ្ពស់។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន នាព្រឹកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន សង្កត់ធ្ងន់ថា៖ “ក្រសួងបានអំពាវនាវម្តងហើយម្តងទៀតថា ប្រសិនបើអាចពន្យាពេល ឬផ្អាកពិធីផ្សេងៗ គឺជារឿងល្អបំផុត ព្រោះទោះបីជាកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានល្អ គ្មានអ្នកឆ្លងទៀត ឬគ្មានអ្នកស្លាប់នៅពេលនេះ ប៉ុន្តែវីរុសកូវីដ១៩ មិនទៅណាទេ”។

លោកស្រីបានបញ្ជាក់ទៀតថា៖ “ប្រសិនបើពិធីពិតជាចាំបាច់ ហើយមិនអាចខានបាន គឺត្រូវរក្សាគម្លាតសុវត្ថិភាព កំណត់ចំនួនមនុស្ស និងរក្សាអនាម័យក៏ដូចជា ពិនិត្យវាស់កម្តៅឱ្យបានត្រឹមត្រូវផងដែរ បើសិនវាស់កម្ដៅមើលឃើញថាក្ដៅខ្លួន និងមានបញ្ហាសុខភាព សូមកុំអនុញ្ញាតឱ្យគាត់ចូល”។

សូមបញ្ជាក់ថា បើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃ១១ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១២០នាក់ និងនៅសល់អ្នកជំងឺចំនួន ២នាក់កំពុងសម្រាកព្យាបាល ខណៈគ្មានករណីស្លាប់នៅនោះឡើយ៕ ដោយ៖ តារា 

from: https://tnaot.com/km/m/detail/article/9205330