Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណង់អគារក្រុងបាត់ដំបងច្រើនរាប់មិនអស់បន្សល់ពីសម័យបារាំង

ខេត្ត​បាត់ដំបង គឺ​ជា​ជង្រុក​នៃ​សំណង់​​​ល្អ​ប្រណិតរាប់​មិន​អស់ ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​ជា​ច្រើន​ជំនាន់​។ សំណង់​បេតិកភណ្ឌ​ដែល​មាន​រចនាបទ​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ គឺ​សំណង់​ដែល​សាងសង់​នៅ​ក្នុង​ពេល​ដែល​ខេត្ត​នេះ ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណាព្យាបាល​បារាំង ចាប់​តាំង​ពី​ឆ្នាំ​១៩០៧​។ សំណង់​មួយ​ក្នុង​ចំណោម​នោះ គឺ​ស្ពាន​ថ្ម​ចំណាស់ សាងសង់​នៅ​ឆ្នាំ​១៩១៧ ដែល​ត​ភ្ជាប់​ត្រើយ​ខាង​កើត​និង​ត្រើយ​ខាង​លិច​នៃ​ស្ទឹង​សង្កែ​។

បារាំង​បាន​រៀបចំ​ប្លង់​អភិវឌ្ឍ​ក្រុង​បាត់ដំបង ដោយកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ផ្លូវ​៣​ខ្សែស្រប​នឹង​ស្ទឹង​សង្កែ ព្រម​ទាំង​​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ជា​ដើម​។ ផ្ទះ​លក់​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​សាងសង់​ជា​ល្វែង​ខណ្ឌ ​ផ្ដាច់​ពី​គ្នា​ដោយ​ផ្លូវ​កាត់​ទទឹង​និង​ដឿងហែម​នៅ​ចន្លោះ​ផ្លូវ​សំខាន់​ទាំង​បី ជាមួយ​ទីធ្លា​សម្រាប់​ប្រកប​របរ​និង​ជំនួញ​ខ្នាត​តូច។ នៅ​សម័យ​នោះ បារាំង​បាន​សាងសង់​ផ្សារ​មួយ​នៅ​កណ្ដាល​ក្រុង ឈ្មោះថា ផ្សារណាត់​ដែល ​មាន​អាយុ​ជាង​៨០ឆ្នាំហើយ​។

ក្រៅ​ពី​​​សំណង់បុរាណ​​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង ខេត្ត​បាត់ដំបង​នៅ​មាន​សំណង់​​បេតិកភណ្ឌ​ចំណាស់​ៗ​ជា​ច្រើន​ទៀត ដែល​កសាង​ឡើង​តាំងពី​សម័យ​លោក​ម្ចាស់។ សំណង់​ទាំង​នោះ​រួម​មាន អគារ​សាលា​ខេត្ត​កសាង​ក្នុង​សម័យ​លោក​ម្ចាស់ សព្វ​ថ្ងៃ​មាន​អាយុកាល​១១៥ឆ្នាំ​, និង​វត្តកំផែង​ចាស់ ដែល​សាងសង់តាំង​ពី​​មុន​ឆ្នាំ​១៨៣៧​ជា​ដើម។ បើ​តាម​ឯកសារ ខេត្ត​បាត់ដំបង​មាន​សំណល់​សំណង់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ក្នុង​សម័យ​លោក​ម្ចាស់ និង​សម័យ​អាណានិគម​បារាំង​នេះ មិន​តិច​ជាង​៨០០​កន្លែង​ទេ​។

តាម​រយៈ​សំណង់អគារ​ចំណាស់​អស់​ទាំង​នេះ រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ នូវ​ឯកសារ​របស់​ខ្លួន ដើម្បី​ស្នើ​សុំ​ចុះ​បញ្ជី​ក្រុង​​បាត់ដំបង និង​ក្រុង​​ចំនួន​ពីរ​ទៀត គឺ​ក្រចេះ និង​កំពត ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​៕

from: https://tnaot.com/km/m/detail/article/9205211