ខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea កីឡាករ Tiemoue Bakayoko ត្រូវបានគេរាយការណ៍ថា រូបគេពិតជាចង់ផ្លាស់ទៅកាន់ក្រុមយក្សរបស់បារាំង Paris Saint Germain។
កីឡាករសញ្ជាតិបារាំង បានចំណាយពេលលេងក្នុងនាមជាកីឡាករខ្ចីជើងឲ្យ AC Milan កាលពីរដូវកាលមុន មុនពេលសព្វថៃ្ងស្ថិតក្នុងក្លឹប Monaco ក្នុងនាមជាកីឡាករខ្ចីជើងដូចគ្នា។
ខែ្សបម្រើដែល Chelsea ទិញក្នុងតម្លៃ៤០លានផោននេះ ត្រូវបានគេរំពឹងថា នឹងទាមទារឲ្យក្លឹបបញ្ចេញនូវលក្ខខណ្ឌមួយចំនួនដើម្បីឲ្យគេអាចចាកចេញពីក្លឹប ខណ: PSG ជាក្លឹបដែលរូបគេចង់លេងបន្ដ៕
ប្រភព៖ Dailymail