Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ចាក់សោតំបន់ភាគនិរតី បន្ទាប់រាលដាលកូវីដ​១៩យ៉ាងខ្លាំង

ទីភ្នាក់ងារព័ត៌មាន Tasnim បានផ្សាយ កាលពីថ្ងៃអាទិត្យ (១០ ឧសភា) ថា ស្រុកមួយ នៅភាគនិរតីអ៊ីរ៉ង់ ត្រូវបានគេដាក់ឱ្យ​ស្ថិតនៅក្នុង​ការបិទទ្វារ ដើម្បីការពារការរីករាលដាលវីរុសកូវីដ​១៩ឆ្លងរាតត្បាត ។ 

ប្រភព Tasnim បានដកស្រង់សម្តីរបស់លោក Gholamreza Shariati អភិបាលខេត្ត Khuzestan ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ាក់ និងរាប់បញ្ចូលទាំងស្រុក Abadan ផងដែរ ។ លោក Shariati បានថ្លែងថា “ដោយសារតែបញ្ហានេះ ចំនួនអ្នកជំងឺកូវីដ​១៩ នៅក្នុងខេត្ត​បានកើនឡើង​បីដង ហើយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើង ៦០ ភាគរយ” ។

ប្រភពបន្តថា ធនាគារ និងការិយាល័យធ្វើការនានានៅក្នុងតំបន់ ត្រូវបិទទ្វារ រហូតដល់ចុងសប្តាហ៍នេះ ហើយច្រករបៀងឆ្លងកាត់​ចេញ ចូលទៅកាន់ស្រុកពីភាគខាងជើង និងខាងកើត ត្រូវបានបិទជាបណ្តោះអាសន្ន ។ 

ប្រភពបន្តថា ការិយាល័យនានានឹងត្រូវបិទទ្វារ ហើយការរឹតបន្តឹងការធ្វើដំណើរ ក៏នឹងអនុវត្តផងដែរ នៅស្រុកចំនួន៩​ផ្សេងទៀត នៅក្នុងខេត្ត Khuzestan ដែលសម្បូរប្រេងនោះ ។

អ៊ីរ៉ង់ជាប្រទេសមួយ ក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារវីរុសកូវីដ១៩នេះ បានចាប់ផ្តើមបន្ធូរបន្ថយ​ការរឹតត្បិតលើជីវិតធម្មតារបស់ប្រជាជន ដើម្បីរក្សាសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ។ ទោះជា​យ៉ាងណា មន្ត្រីសុខាភិបាលបានព្រមានម្តងហើយម្តងទៀតថា ការបន្ធូរបន្ថយនេះអាចនាំឱ្យមានការកើនឡើងនូវចំនួននៃអ្នកឆ្លងកូវីដ​១៩ ។

គួរបញ្ជាក់ថា គិតនៅត្រឹមថ្ងៃទី១១ ខែឧសភា របស់ប្រភព wikipedia បញ្ជាក់ថា អ៊ីរ៉ង់​មានឆ្លងកូវីដ​១៩ សរុប ១០៧ ៦០៣ នាក់ ក្នុងនោះបាត់បង់ជីវិត ៦ ៦៤០ នាក់ និង​៨៦ ១៤៣ នាក់បានជាសះស្បើយផងដែរ ។ 

ប្រធានាធិបតី ហាសាន់ រូហានី បានថ្លែងនៅថ្ងៃទី១០ ខែឧសភាថា សាលារៀននៅប្រទេសអ៊ីរ៉ង់​នឹងបើកទ្វារនៅសប្តាហ៍ក្រោយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9205049