Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សច្រើននាក់​ស្លាប់​ ក្នុងហេតុការណ៍អគ្គីឆេះ​មន្ទីរពេទ្យ​បណ្តោះអាសន្ន នៅរុស្ស៊ី

យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គិភ័យ នៅមន្ទីរពេទ្យបណ្តោះអាសន្ន​ក្នុងតំបន់ នៅប្រទេសរុស្ស៊ី ។ 

នៅមុននេះ ក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសរុស្ស៊ីបានប្រកាសថា មន្ទីរពេទ្យបណ្តោះអាសន្នមួយ ត្រូវបានអគ្គីឆាបឆេះ ស្ថិតនៅទីក្រុង Krasnogorsk នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។

ប្រភពបានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងអគ្គិភ័យនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 នៅភាគខាង​ជើង​ទីក្រុងមូស្គូនេះ បានកើនឡើងដល់ ៩ នាក់ នៅមុនពេលភ្លើងឆេះត្រូវបានគ្រប់គ្រង​​បានទាំងស្រុង​របស់ក្រុមពន្លត់អគ្គិភ័យ។ 

អ្នកនាំពាក្យក្រសួងគ្រាអាសន្នបានបញ្ជាក់ថា “សាកសពជនរងគ្រោះ៧នាក់ត្រូវបានរកឃើញនៅឯកន្លែងឆេះ” ។ មូលហេតុ​អគ្គីឆេះនេះ មិនទាន់ដឹងនៅឡើយទេ ។ 

ប្រភពបានបញ្ជាក់ថា មានមនុស្សចំនួន៣៦នាក់ នៅក្នុងអគារមន្ទីរពេទ្យបណ្តោះអាសន្ននោះ នៅពេលដែលភ្លើងបានចាប់ផ្តើមឆេះ នៅ​ជាន់ទី២ កាលពីល្ងាចថ្ងៃអាទិត្យ ។ មនុស្ស ១១ នាក់បានចាកចេញពីអាគារមុនពេលក្រុមពន្លត់អគ្គិភ័យមកដល់ ។

ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីមន្ទីរពេទ្យមួយកន្លែងផ្សេងទៀត សម្រាប់អ្នកជំងឺ COVID-19 នៅភាគខាងជើងទីក្រុងមូស្គូនោះ បានឆាបឆេះ កាលពីថ្ងៃទី៩ ខែឧសភា ស្លាប់មនុស្សម្នាក់ផងដែរ ។

ពាក់ព័ន្ធជំងឺកូវីដ​១៩ នៅក្នុងប្រទេសរុស្ស៊ីផងដែរ គិតមកត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ របស់ប្រភព wikipeda បញ្ជាក់ថា មានអ្នកឆ្លងសរុប ២០៩ ៦៨៨ នាក់ ក្នុងនោះ​បាត់បង់ជីវិត ចំនួន ១ ៩១៥ នាក់ និង ៣៤ ៣០៦នាក់​បានជាសះស្បើយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9204963